ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដឹកនាំ​ក្រុមការងា​រ​បចេ្ចកទេស​ក្រសួង ធ្វើ​ការអន្តរាគមន៍​ទប់​ជំនន់​ស្ទឹង​ព្រែក​ត្នោត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រលប់​ថ្ងៃ​ដដែល វេលា​ម៉ោង ១៧:០០​នាទី ថ្ងៃ​អង្គារ ១១​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​បញ្ជា​ការងារ​អន្តរាគមន៍​នៅលើ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ស្ទឹង​ព្រែក​ត្នោត ។​

​ស្ថានភាព​ទឹក​ជាក់ស្តែង​នៅពេលនេះ គឺ​ដល់​កម្រិត​ប្រកាសអាសន្ន​ប្រឈម​នឹង​ការ​ជន់​ជំនន់​ស្ទឹង​ព្រែក​ត្នោត ដោយសារ​បរិមាណ​ទឹក​ហូរ​ខ្លាំង​មក​ពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​ព្រែក​ត្នោត​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​មុន​នេះ​លើសពី​កម្រិត ៧២,៨០ មី​លី​ម៉ែត្រ ត្រឹម​ម៉ោង ១៨:៤០​នាទី​យប់ បណ្តាលឲ្យក​ម្ព​ស់​ទឹក​នៅ​ទំនប់​អាងទឹក​៧​មករា​ឡើង​ខ្ពស់​កម្ពស់​អតិបរមា​កាលពី​ឆ្នាំ​២០១៨​ទៅទៀត ដោយ​កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ខាង​មុខ​ពេលនេះ មាន​កម្ពស់ ៦,៣៤ ម៉ែត្រ​ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់​ទ្វារ​ទឹក​ក្រោយ ៩,១០​ម៉ែត្រ ដែល​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​ឆ្នាំនេះ ខ្ពស់ជាង កម្ពស់​អតិបរមា​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ ២០១៨ ដែល​មាន​កម្ពស់​ទ្វារ​ទឹកមុខ​ត្រឹម ៥,៨៥ ម៉ែត្រ ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ១,០៥​ម៉ែត្រ កម្ពស់​ទ្វារ​ទឹក​ខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។​

​គិត​ចាំ​ពី​ពេល​ថ្ងៃត្រង់​មកដល់ពេលនេះ កម្ពស់​ទឹកបាន​ហក់​ឡើង ០,៣០​ម៉ែត្រ​បន្ថែម ធ្វើឲ្យ​កម្ពស់​ទឹក​ដែល​ស្មើ​នឹង​កម្រិត​កម្ពស់​ខ្នង​ទំនប់​(​ដែល​បាន​ច្រក​បាវ​ខ្សាច់​លើកកម្ពស់ ០,៤០-០,៥០​ម៉ែត្រ​) បន្ត​កើន​កម្ពស់​ទឹក​ទៅ​ហូរ​លើ​ពី​បាវ​ខ្សាច់ ហូរ​ចុះទៅ​ផ្នែក​ខាងក្រោម​ជា​បណ្តើរៗ ហើយ ។​

​ជា​ការអំពាវនាវ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់ និង​ផ្នែក​ខាងក្រោម​មេត្តា​ប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណ​:​ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់ ជាយថាហេតុ​ពី​ជំនន់​ទឹកភ្លៀង​លេីស​ណ្តរ​ស្ទឹងព្រែក​ត្នោត​នេះ ៕
​

Filed in: ព័ត៌មានជាតិ