ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ បញ្ហា​ជំនន់​ទឹកភ្លៀង​នា​ចុង​រដូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​ការ​ជន់​លិច​នៅ​តាម​បណ្ដា​ស្រុក​ជាប់​នឹង​ស្ទឹងធំៗ​ក្នុង​ខេត្ត ឬ​ស្រុក​ជាប់​ព្រំដែន​ប្រទេស​ថៃ​នោះ​ទេ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ការលិចលង់ និង​ប៉ះពាល់​ដល់​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​ជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​សឹងតែ​រាល់​ឆ្នាំ និង​មាន​ស្ថាន​ដី​ខ្ពស់ មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់​ស្ទើរតែ​គ្រប់​ឃុំ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក ញឹក សា​រ៉ែ​ន អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ លោក​បាន​បន្តថា ទឹកជំនន់​នាពេលនេះ បាន​ប៉ះពាល់​ខ្លាំង​នៅក្នុង​ឃុំ​ហប់ រហូតដល់​មាន​ការលិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៩​គ្រួសារ និង​ត្រូវបាន​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បាន​ជួយ​អន្តរាគមន៍​យក​មក​កាន់​ទី​ទួល​សុវត្ថិភាព ដោយ​មិន​មានអ្នគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។​

​ជំនន់​ទឹកភ្លៀង​នេះ ក៏​បាន​ហូរ​ចូល​ក្នុង​ស្រះ​ទឹក​ធំៗ​ក្នុងស្រុក​ទាំងមូល ដើម្បី​ទុក​សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ ហើយ​កម្រិត​ទឹក​ដែល​ចូល​ក្នុង​ស្រះ​ទឹក​ទាំងអស់នោះ នឹង​ធ្វើឱ្យ​ស្រុក​គាស់ក្រឡ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​មួយផ្នែកធំ​ផងដែរ ។​

​ក្នុង​ពេល​ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ នៅ​ថ្ងៃ​១០​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ ដោយ​ត្រូវ​ហាម​មិនឱ្យ​លេង​ទឹក​ផ្ដេសផ្ដាស់ អាច​បង្ក​មាន​គ្រោះថ្នាក់​ជា​យថាហេតុ និង​ត្រូវ​នាំ​គ្នា​ថែរក្សា​សុខភាព ។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ចំពោះ​ទឹកជំនន់​នៅ​ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ស្រុក​មួយចំនួន​បាន​ធូរស្បើយ ខណៈ​មួយចំនួនទៀត​នៅ​ធ្ងន់ធ្ងរ​នៅឡើយ ពិសេស​ស្រុក​នៅ​ខាងក្រោមៗ​ស្ទឹង​ធំៗ ដោយ​អាជ្ញាធរ​ខេត្ត​កំពុង​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ នាំ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព រួម​ទាំង​ផ្ដល់​នូវ​ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជូន​ដល់​ប្រជាពលរដ្ឋ ចំពោះ​ស្ថានភាព​ទឹក​ជំនន់​នៅ​ស្ទឹង​សង្កែ ក៏​បាន​ស្រក​បន្តិច​ហើយ​ដែរ ៕

Filed in: ព័ត៌មានជាតិ