ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​កិ​ត្តិ​ព្រឹទ្ធឹ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន​៣០០​លាន​រៀល ដល់​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធឹ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន ៣០០​លាន​រៀល​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ចំនួន​៣ ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​គឺ ខេត្ត​ពោធិសាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​នីមួយៗ ទទួលបាន​ថវិកា ១០០​លាន​រៀល ដើម្បី​ចាត់ចែង​ទិញ​គ្រឿងឧបភោគ​បរិភោគ​រួមមាន អង្ករ មី ត្រីខ និង​ទឹកស៊ីអ៊ីវ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចាត់​ឱ្យ​មន្ត្រី​ទីស្នាក់ការ​កណ្តាល ចុះទៅ​ប្រចាំ​ការបំពេញ​ការងារ​ផ្ទាល់​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បន្ទាយមានជ័យ​។

​ដោយឡែក សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង គឺ​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ដឹកនាំ​ប្រតិបត្តិការ​ដោយផ្ទាល់​តែម្តង​។​ក្នុងស្ថានភាព​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ រួមជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាននិងកំពុង​ប្រើប្រាស់​នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួចផុត​ពី​គ្រោះថ្នាក់ និង​ទៅ​ដល់​ទីទួល​សុវត្ថិភាព​។

​ក្រៅ​ពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់​ទីទួល​សុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែល​មាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន​ឬ​អាហារ​ដែល​ចម្អិន​បានល្អ ជៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​៕

Filed in: ព័ត៌មានជាតិ