ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ” ភារកិច្ច​ស្នូល​របស់​កងទ័ព​គឺ ការពារជាតិ​និង​ប្រជាជន ” ឱ្យ​រួចផុត​ពី​ទុក្ខ​លំបាក​ក្នុង​គ្រា​ជួប​គ្រោះអាសន្ន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​មួយចំនួន​បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ​ទាំងអស់ ចាត់តាំង​កម្លាំង មធ្យោបាយ និង​សម្ភារៈ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិការ អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។

​នៅក្នុង​ស្ថានភាព​ទឹកជំនន់​នេះ ឯកឧត្តម បាន​ថ្លែងបន្តថា ឯកឧត្តម សូម​អរគុណ និង​កោតសរសើរ ចំពោះ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​នៃ​យោធភូមិភាគ​ទី​៥ បណ្ដា​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង កងពល​តូច​ថ្មើរជើង និង​កងការពារ​ព្រំដែន​ចំណុះ​អោយ​យោធភូមិ​ភាគ​ទី​៥ កងពលតូច​អន្តរាគមន៍​លេខ​១៤ និង​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចាត់តាំង​កម្លាំង មធ្យោបាយ សម្ភារៈ ចូលរួម​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​អង្គភាព​មិត្ត ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។​

​ជាមួយគ្នានេះដែរ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បានចេញ​បទបញ្ជា​ឲ្យ​បង្កើន​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ពី​បញ្ជាការដ្ឋាន​ទ័ព​ពិសេស រួម​ជាមួយ​ទូក​និង​អូ​ប៊័រ​សង្គ្រោះ និង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០ ត្រៀម​ចល័ត​រថយន្ត​ដឹកជញ្ជូន​ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​៕

Filed in: ព័ត៌មានជាតិ