ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ឃួ​ង ស្រេង ចាត់​ក្រុមការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ខណៈ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃនេះ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ចាត់​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​សហគមន៍​អណ្តូង​ទី​៤ និង​អណ្តូង​ទី​៦ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​លោកស្រី មុំ ចាន់​ដា​នី បាន​នាំនូវ​ការ​ផ្តាំផ្ញើ​របស់​ឯកឧត្តម ឃួ​ង ស្រេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែទាំ​សុខភាព ប្រយ័ត្នប្រយែង​មើល​កូនចៅ កុំឲ្យ​លេងទឹក​ផ្តេសផ្តាស់ ដែល​អាច​នាំឲ្យ​កើត​មាន​ជំងឺឆ្លង​ផ្សេងៗ​។ សូម​រក្សា​អនាម័យ ឲ្យបាន​ខ្ជាប់ខ្ជួន ពិសេស​នៅ​ពេល​បញ្ហា​រង​នូវ​ជំនន់​ទឹកភ្លៀង​នេះ វា​អាច​មាន​បញ្ហា​សត្វ​អ​សិរ​ពិស ពិសេស​ប្រយ័ត្ន​ក្មេងៗ ដែល​អាច​នាំ​បាត់បង់​ជីវិត​ដោយ​ប្រការ​ណាមួយ​។​

​ជាមួយគ្នានេះ លោកស្រី​ប្រធាន ស្នើឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​វេច​ខ្ចប់​ទុក​ដា​ក់​សំរាម​ឲ្យបាន​ល្អ ចៀសវាង​ការ​ចោល​រាយប៉ាយ ដែល​អាច​ឲ្យ​សំរាម​អណ្តែត​តាមទឹក មាន​ភាព​មិន​ល្អ​ក្នុង​សហគមន៍​។ ពិសេស​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​មន្ទីរ សុខាភិបាល ក្នុង​ការចូលរួម​យុទ្ធនាការ បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩ ការសម្អាត​ខ្លួនប្រាណ និង​ការលាង​សំអាត​ដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាកុល​ឲ្យបាន​ជាប់​ជាប្រចាំ ។​

​លោកស្រី បានឲ្យដឹងថា ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​សាលា​រាជធានី​ភ្នំពេញ ជីវភាព​បងប្អូន​នៅ​សហគមន៍​អណ្តូង មាន​ជីវភាព​ល្អ​ប្រសើរ មាន​ភ្លើង មាន​ផ្លូវ មាន​ទឹកស្អាត​ប្រើប្រាស់ មន្ទីរពេទ្យ សាលារៀន ដោយ​មិន​ទុកឲ្យ​បងប្អូន​ឯកោ​ឡើយ​។​

​លោកស្រី មុំ ចាន់​ដា​នី បានបញ្ជាក់​ថា ក្នុងនាម​អាជ្ញាធរ​នៅទីនេះ តំណាងឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ គឺ​ឯកឧត្តម​អភិបាល បាន​យកចិត្តទុកដាក់​យ៉ាងសកម្ម ចំពោះ​ការផ្តល់​សេវា និង​ការ​រស់​របស់​ប្រជាពលរដ្ឋ គឺ​ថ្នាក់​ដឹកនាំ​តែង​គិតគូរ​ចុះ​មក​ដោយ​ផ្ទាល់ ដើម្បី​រួមសុខ​រួម​ទុក​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ ដូច​វេលា​នេះ ជាដើម ៕

Filed in: ព័ត៌មានជាតិ