ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលខណ្ឌ​ដូនពេញ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​នៅ​តាម​ដេប៉ូ ដោយ​ដឹកនាំ​កម្លាំង​ប្រជា​ការពា​រខ​ណ្ខ រួមគ្នា ប្រមូល​សំអាត សម្រាម​យ៉ាង​សស្រាក់​ស្រាំ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាល​ខណ្ខដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ នេះ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ មាន​រយៈពេល ០៩ ថ្ងៃ​ហើយ ដែល ខ្ញុំ រួមទាំង លោក លោកស្រី​អភិបាលរង​ថ្នាក់ដឹកនាំ​ខណ្ឌ លោក លោកស្រី​ប្រធាន និង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​១១ ទី​រួម​ផ្សារ​ទាំង​៣ កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង ភ្នាក់ងារ​អនាម័យ​សង្កាត់ បានរួម​គ្នា​ធ្វើ​ការប្រមូល សំអាត និង​ដឹកជញ្ជូន​ចេញ ដោយ​ការខិតខំ​យ៉ាង​សស្រាក់សស្រាំ និង​លែង​មាន​បញ្ហា​កកស្ទះ​សំរាម​តាម​ដេប៉ូ​បន្តទៀត ។​

​លោក សុខ ពេញវុ​ធ សូមបញ្ជាក់​ថា ការប្រមូល សំអាត និង​ដឹកជញ្ជូន​សំរាម​នាពេល​នេះ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រើប្រាស់​គ្រឿងចក្រ និង​រថយន្ត​រួមមាន​: រថយន្ត​ដឹក​សំរាម​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន ០៨​គ្រឿង​, រថយន្ត​បែន​ធុន​ធំ​ចំនួន ១១​គ្រឿង​, សា​រហ្ស័រ​ចំនួន ០៣​គ្រឿង​, រថយន្ត​កូរ៉េ​សាលា​ខណ្ឌ​ចំនួន ០៤​គ្រឿង និង ម៉ូតូ​អនាម័យ​ចំនួន ១១​គ្រឿង ដោយ​បែក​ចែក​ជា​ក្រុមៗ ដោយ​ធ្វើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង មិន​ថា​ថ្ងៃ​ឬ​យប់​ឡើយ ហើយ​ជា​លទ្ធផល​ថ្ងៃ​ចុងក្រោយ​នេះ បាន​ប្រមូល​អស់​ជា​ស្ថាពរ គ្មាន​សំរាម​កកស្ទះ​ដូច​មុន​ទៀត​នោះទេ ៕

Filed in: ព័ត៌មានជាតិ