ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី វង សូ​ត​៖ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ត្រូវ​ចុះ​អនុវត្តន៍​ផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ឧបត្ថម្ភ ជូន​គ្រួសារ​ក្រីក្រ​ឲ្យមាន​តម្លាភាព និង​សុ​ក្រិត​ភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ ក្នុងឱកាស​ដែល​ឯកឧត្តម វង សូ​ត បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្តន៍​បន្ត របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្តាំផ្ញើ​ក្រុមការងារ ដែល​ចុះ​អនុវត្តន៍​ផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ក្រីក្រ ជួប​ការលំបាក ក្នុងកំឡុងពេល​កូវី​ដ​-១៩ ជាពិសេស អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ឲ្យមាន​តម្លាភាព យុត្តិធម៌ និង​មិន​លំអៀង ចំពោះ​គ្រួសារ​ណាមួយ​ឡើយ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ជម្រុញ​ដល់​មន្ត្រី​មូលដ្ឋាន មាន​មេ​ភូមិ ស្មៀនឃុំ និង​មេឃុំ ធ្វើយ៉ាងណា ចុះ​អនុវត្តន៍​ផ្តល់​ទំនុកចិត្ត ដោយ​ភាពជាក់ស្តែង​ក្នុង​ការជ្រើសរើស​គ្រួសារ​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​ជួប​ការលំបាក កំឡុង​ពេល​កម្ពុជា ជួប​វិបត្តិ កូវី​ដ​១៩ ពោល​គឺ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំរើសេវា​សាធារណៈ ឲ្យបាន​ត្រឹមត្រូវ ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​តម្លាភាព យុត្តិធម៌ និង​មិន​លំអៀង​ចំពោះ គ្រួសារ​ណាមួយ​ឡើយ​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មន្ត្រី​មូលដ្ឋាន​ទាំងអស់ ត្រូវខិតខំ​បេ្ត​ជ្ញា​ចិត្តំ​រើ​ពលរដ្ឋ ក្រោម​ដំបូល​សុខសន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ដែល​ទទួលបាន​សាច់ប្រាក់​ពី រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្តន៍​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​គ្រួសារ​ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួលបាន​សាច់ប្រាក់ឧ​ប​ត្ត​ម្ភ​រួច និង​កំពុង​ទទួល​ត្រូវ​ជម្រុញ​អប់រ​ឲ្យ​គ្រួសារ​ទាំងនោះ ត្រូវ​ចេះ​យក​ទៅ​ទ្រទ្រង់​ជីវភា​គ្រួសារ​បង្កើន​មុខរបរ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ឯកឧត្តម វង សូ​ត ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ជម្រុញ​រំលឹក​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើបនឹង​គ្រប់​អាយុ​ឮ​និង​ផ្ទេ​ទីលំនៅ ត្រូវ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​បញ្ជី​ឆ្នាំ​២០២០ ដោយ​ត្រូវ​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ