ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​រាជការ ក្នុង​រចនាសម្ព័ន្ធ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ÷​នៅ​មន្ទីរ​កសិកម្ម​ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែតុលា ឆ្នាំ​២០២០ លោក កែវ នា​ឬ​ទ្ធិ អភិបាលរង ខេត្ត តំណាង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​ស្តីទី និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ជាច្រើន​រូប​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក កែវ នា​ឬ​ទ្ធិ អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​កសាង​សមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត តាមរយះ​នៃ​ការរៀនសូត្រ ព្រោះ​ការ​សិក្សា​មិន​គិត​ពី​អាយុ និង​តួនាទី​ឡើយ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ជា​មន្ត្រី​ជំនាញ ត្រូវធ្វើ​ជា​មន្ត្រី​ចុះ​មូលដ្ឋាន​ឲ្យបាន​ញឹកញាប់ ដើម្បី​ដឹង​ពី បញ្ហា​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ជូន​គាត់​វិញ​ទៅ​តាម​ជំនាញ​របស់​ខ្លួន ដោយ​កុំ​ធ្វើឲ្យ​ក្លាយ​ជា​មន្ត្រី​ជើង​១០​នោះឡើយ​។

​លោក​អភិបាលរង​ខេត្ត ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ន​និង​នេសាទ​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ជំរុញ​ឲ្យ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កំពង់ចាម ឲ្យមាន​កំណើន​កើនឡើង​ពីមួយ ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​គុណភាព និង​បរិមាណ គួរ​ជាទី​មោទនៈ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៩-២០២០​នេះ ខេត្ត​កំពង់ចាម​យើង​ផលិត​បាន​នៅ​លើ​ផ្ទៃដី​សរុប​ចំនួន ១៣៦ ១១៧​ហ​.​ត បើ​គិត​ជា បរិមាណ​ផល​ស្រូវ​សរុប​រហូតដល់​ទៅ​៤៩៦ ៣០០​តោន ហើយ​ក្រោយពី​ការប្រើប្រាស់​សម្រាប់​ជា​តម្រូវការ​នៅ ក្នុង​ខេត្ត​នោះ យើង​ក៏​មាន​នៅ​សល់​ស្រ​វ​សរុប​ចំនួន​១៧០ ៥៧៣​តោន សម្រាប់​ធ្វើ​ការនាំ​ចេញ​ក្រៅ​ខេត្ត​ផងដែរ​។

​ជាមួយគ្នា​នោះ លោក បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ដែល​ទើប​នឹង​តែងតាំង និង​ថ្មាក់ដឹកនាំ មន្ត្រីរាជការ​មន្ទី​រក​សិកម្ម ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដោយ​មាន​ទឹកចិត្ត​អំណត់​អត់​ធន​នឹង​ការងារ និង​មាន​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ភាពបត់បែន ព្រមទាំង​ប្រកាន់យក​នូវ​សាមគ្គីភាព​ល្អ នៅក្នុង​អង្គភាព ជា​ពិសេស​ត្រូវ​បំពេញ​ភារកិច្ច និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវ ផងដែរ​។

​គួរបញ្ជាក់​ថា​៖ មន្ត្រីរាជការ​ដែល​ត្រូវ​ប្រកាស​តែងតាំង​រួមមាន​៖
១-​លោក រឿង សូផាត ជា​នាយរង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​។​
២-​លោក កែវ មុនី ជា​នាយរង ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​ត្រើយ​ស្តាំ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​។​
៣-​លោកស្រី ហួ សុ​ភី ជា​អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​៕
​

Filed in: ព័ត៌មានជាតិ