ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ឧត្តមសេនីយ៍ត្រី សាត គឹម​សាន សំណេះសំណាល​និង​ប្រគល់​ថវិកា​គោលនយោបាយ​ចំនួន​៩៨២,៥៦០,១៤០​រៀល​(​ប្រាំបួន​រយ​ប៉ែតសិប​ពីរលាន​ប្រាំ​រយ​ហុកសិប​ពាន់ និង​មួយរយ​សែសិប​រៀល​) ដល់​និវត្តន៍​ជន និង​គ្រួសារ​មន្ត្រីនគរបាល​ម​រណ​:​ចំនួន​១១៤​នាក់​.!!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​រោច ខែ អ​ស្សុជ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នេះ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​និង​ប្រគល់​ថវិកា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជូន​ពួកគាត់​ផង​ដែរ​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបា​ល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្ររាជាណាចក្រ​កម្ពុជា និង​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ លោក​លោកស្រី ជា​និវត្តន៍​ជន និង​ក្រុមគ្រួសារ​មន្ត្រីនគរបាល​មរណៈ​ចំនួន​១៣​នាក់​។

​លោក​ស្នងការ​ខេត្ត បាន​រំលឹក​អំពី​គុណសម្បត្តិ​យ៉ាង​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​របស់​លោក លោកស្រី ដែល​ជា​អតីត​កងកម្លាំង​នគរបាលជាតិ ធ្លាប់បាន​បំពេញ​ភារកិច្ច​ប​ម្រេីជាតិ បម្រេ​ី​ប្រជាពលរដ្ឋ នា​រយៈពេល​កន្លង​ទៅ និង​ការតស៊ូ​តាំងពី​សម័យ​សង្គ្រាម​បង្ហូរឈាម​ស្រស់ រហូត​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៌ និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្នងការ​បាន​ជម្រាប​និង​បញ្ជាក់​ថា​៖ បើទោះបី​លោក លោកស្រី បាន​រស់នៅ​ក្នុង​ជីវភាព​ស៊ីវិល​ជា​ប្រជាពលរដ្ឋ​ដូច​បច្ចុប្បន្ន​នេះ​ក្តី តែ​ការទំនាក់ទំនង​គ្នា​រវាង​លោក លោកស្រី​និង​កងកម្លាំង​នគរបាល​ដែល​កំពុង​បំពេញ​ភារកិច្ច​បច្ចុប្បន្ន នៅតែ​មាន​ភាព​ល្អ​ដូចពេលមុន​អីចឹង គឺ​មិន​អាច​បោះបង់​គ្នា​ចោល​ឡើយ លោក លោកស្រី នៅពេលនេះ ត្រូវ​ស្ថិត​នៅក្រោម​សមាគមន៍​អតីតយុទ្ធជន​មួយទៀត ដែលមាន លោក​អធិការ​នគរបាល​ក្រុង ស្រុក​ជា​ប្រធាន ឬ​អនុប្រធាន​សមាគមន៍ នេះ ។

​លោក​ស្នងការ​ខេត្ត សូម​សំណូមពរ​ដល់​លោក លោកស្រី ជា​និវត្តន៍​ជន បន្ត​ជួយ​ផ្តល់​នូវ​មតិយោបល់​ល្អៗ​ជា​ការណែនាំ​ចែករំលែក និង​និង​បំពេញបន្ថែម​ដល់​មន្ត្រីនគរបាល​យើង ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​មូលដ្ឋាន ឃុំ សង្កាត់ ទុក​ដូចជា​កូន ចៅ ជា​បងប្អូន ជា​សាច់ឈាម​តែ​មួយ​ចឹង មាន​បញ្ហា​អ្វី​សូម​ធ្វើ​ការទំនាក់ទំនង​មក​រូប​លោក​ក៏​បាន មក​លោក​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​ក៏បាន លើសពី​នេះ​សំណូមពរ លោក លោកស្រី ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​មហាជន​នៅ​មូលដ្ឋាន​បាន​ជ្រាប និង​ចូលរួម​អនុវត្ត​ដូចជា​ករណី​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ផ្សព្វផ្សាយ​ករណី​គ្រឿងញៀន​កុំអោយ​មាន​អ្នកប្រើប្រាស់​ឬ​ចែកចាយ​ជួញដូរ​នៅក្នុង​មូលដ្ឋាន លោកស្នងការ​សំណូមពរ​ដល់ លោក លោកស្រី ចូលរួម​ផ្សព្វផ្សាយ និង បង្ការ​ខ្លួន ពី​ករណី​ឆ្លង​ជម្ងឺ COVID កូវី​ដ​-១៩​។​

​សូមជម្រាបថា​៖ ក្នុង​ពិធី​ប្រគល់​ទទួល​ថវិកា​នាពេលនេះ មាន លោក លោកស្រី ជា​និវត្តន៍​ជន​ចំនួន​១០១​នាក់ និង​គ្រួសារ​មន្ត្រីនគរបាល​ម​រណ​:​ចំនួន​១៣​នាក់ សរុប​ចំនួន ១១៤​នាក់ ហេ​ី​យមាន​ថវិកាស​រុបចំ​នួន​៩៨២,៥៦០,១៤០​រៀល​(​ប្រាំបួន​រយ​ប៉ែតសិប​ពីរលាន​ប្រាំ​រយ​ហុកសិប​ពាន់​និង​មួយរយ​សែសិប​រៀល​)៕

Filed in: ព័ត៌មានជាតិ