ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ យកចិត្តទុកដាក់​ខ្ពស់ ត្រៀម​កងកម្លាំង​ជានិច្ច ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​.!!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី លោក​ឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានដាក់​ទិសដៅ គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ទាំង​៩ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវ​ត្រៀម​កងកម្លាំង​ជានិច្ច ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។

​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា​៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ ២០២០​នេះ មាន​ចំនួន​២​ស្រុក ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង រួមមាន​៖ ទី​១-​ស្រុក ថ្មពួក និង​ទី​២-​ស្រុក​ម៉ាឡៃ​។ ក្នុងនោះដែរ ដោយសារ​ទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ ឆ្លងកាត់​ភូមិសាស្ត្រ ស្រុក​នៅ​ជាប់​តាម​បន្ទាត់​ព្រំដែន បណ្តាល​អោយ​មាន​ទឹក​លិច​ក្រោមផ្ទះ ប្រជាពលរដ្ឋ ប៉ុន្តែ ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​កំពុង​ស្រក​ចុះបណ្តើៗ​ហើយ ហើយក៏​ពុំ​មាន​ផលប៉ះពាល់​អ្វី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​៕

Filed in: ព័ត៌មានជាតិ