ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រកាស​ផ្ទេ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

❤️​អរគុណ​សន្តិភាព​❤️
​នៅ​រសៀល​ថ្ងៃ​ទី​០៨.១០.២០២០ លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​គណ​ធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​។​

​ក្នុងឱកាស នោះដែរ លោក​ឧត្ដមសេនីយ៍ត្រី ស្នងការ នគរបាល​ខេត្ត បាន​ផ្ដល់​អនុសាសន៍​ដល់​អធិការនគរបា​ល​ក្រុង​ប៉ោយប៉ែត និង​មន្ត្រីនគរបាល​ទាំងអស់ អោយ​បំរើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ហើយ​លោក​បាន ដាក់ចេញ​ទិសដៅ​អនុវត្ត​ចំនួន ០៤ មាន​៖
១- ខិតខំ​ប្រឹងប្រែង​បន្ត​អោយមាន​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការពារ​សន្តិភាព​។​
២- ពង្រឹង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។​
៣- ដោះស្រាយ​ក្តី​កង្វល់​ចំពោះ​មុខ​របស់​ប្រជាពលរដ្ឋ ០៣ មាន​៖
​ក​/ ក្តីកង្វល់​រឿង​គ្រោះថ្នាក់​ចរាចរណ៍ (​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នឹងចូលរួម​អប់រំ ផ្សព្វផ្សាយ អោយ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរ​រាចរ​ណ៍ និង​ពង្រឹង​បន្ថែមទៀត​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព គោរព​តាម​ល្បឿន​កំណត់ បង្ការ​ថ្ងៃនេះ​ថ្ងៃស្អែក មិនអោយ​មាន​គ្រោះ​ចរាច​រណ៍​។​)
​ខ​/ ក្តីកង្វល់​រឿង​គ្រឿងញៀន (​នគរបាល​ខេត្ត​បន្ទាយមានជ័យ នឹងចូលរួម ខិតខំ បង្ការ ទប់ស្កាត់ បង្ក្រាប កា​ប្រើប្រាស់ និង​ចែកចាយ​ដាំ​ដុះ គ្រឿងញៀន​ដើម្បី​អោយ​ភូមិ​ឃុំ ងាក​ចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​។​)
​គ​/ ក្តីកង្វល់​រឿង បទល្មើស លួច​ទ្រព្យសម្បត្តិ​ឆក់ ប្លន់​គ្រប់​ប្រភេទ (​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នឹងចូលរួម អនុវត្ត​វិធានការ​រដ្ឋបាល បង្ការ ល្បាត ពួនស្ទាក់ និង​បង្ក្រាប ដើម្បី​អោយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​)
៤- សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ចូលរួម​សហការ​ជាមួយ​គ្រប់​អជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សំរេច​ជោគជ័យ​គ្រប់​ភារកិច្ច​។​
# វិធានការ​ទាំងនេះ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត នឹង​ដាក់​ចេញ​ទៅ​លើ​អធិការនគរបាល​ស្រុក​/​ក្រុង​ទាំង​៩ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​/​សង្កាត់ ទាំង​៦៥ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​អនុវត្ត​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ