ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ល្បួង​នារី​មិន​គ្រប់ទឹក​យក​ទៅ​រំលោភ​នៅផ្ទះ​របស់​ខ្លួន​មួយ​យប់​ទល់​ភ្លឺ លុះ​ព្រឹក​ឡើង​ម្តាយ​ឪពុក​គេ​តាម​ទាន់ ទីបំផុត​ជាប់​ខ្នោះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ថ្មី បន្ទាប់ពី​មាន​បណ្តឹង​ពី​អាណាព្យាបាល​ប្តឹង​ថា​បុរស​កំហូច​រូបនោះ​បាន​រំលោភ​សេពសន្ថវ​:​កូនស្រី​របស់​គាត់​ដែល​ជា​នារី​មិន​គ្រប់​លក្ខណ​:​បានសម្រេច​បំណង​ពេញ​មួយ​រាត្រី​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​លើ​ឡើង​ក្រោយ​ពី​អាណា​ព្យាបាល​តាម​ទាន់​ជាក់ស្តែង​នៅ​លើ​ផ្ទះ​បុរស​កំហូច​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០​ត្រង់​ចំណុច​ផ្ទះ​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជនសង្ស័យ​ត្រូវបាន​នគរបាល​ប្រាប់ថា គាត់​មាន​ឈ្មោះ សួស ដេ​វ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ដោយឡែក​នារី​រងគ្រោះ​ឈ្មោះ ន ច អាយុ​២០​ឆ្នាំ ជា​នារី​មិន​គ្រប់​លក្ខណ​: រស់​នៅក្នុង​បន្ទុក​ឪពុក ម្តាយ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​រំលោភ​នេះ បើ​តាម​ការបំភ្លឺ​ពី​អាណាព្យាបាល​របស់​នារីរ​ង​គ្រោះ​បានឲ្យដឹងថា កូនស្រី​របស់​គាត់​ជា​មនុស្ស​មិន​គ្រប់​លក្ខណ​: ហើយ​នាង​តែងតែ​ដើរ​បាត់ៗ​ពី​ផ្ទះ​រហូត លុះដល់​ពេល​ល្ងាច​ទើប​វិល​ចូល​ផ្ទះ​វិញ​ជា​ធម្មតា តែ​គាត់​ឆ្ងល់​កាលពី​ល្ងាចម្សិលមិញ​(០៧/១០/២០២០)​គាត់​មិន​ឃើញ​កូន​ចូល​ផ្ទះ​វិញ​សោះ ទើប​នាំគ្នា​ដើររក នៅតែ​មិន​ឃើញ ប៉ុន្តែ​អ្នក​ជិតខាង​ប្រាប់ថា កូនស្រី​របស់​គាត់​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​បុរស​ឈ្មោះ​សួស ដេ​វ ទើប​ព្រឹក​ឡើង​គាត់​ក៏​ទៅ​រក​នៅ​ផ្ទះ សួស ដេ​វ តាម​ពាក្យ​គេ​ប្រាប់ ស្រាប់តែ​ឃើញ​កំពុង​រំលោភ​កូនស្រី​គាត់​នៅលើផ្ទះ គាត់​ក៏​ប្តឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ចាត់ការ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ