ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ភ្នាល់​គ្នា​ដាក់​លុយ​ជា​ច្រើន​នៅ​ហាង​កាហ្វេ​គុយទាវ​ជាប់​ផ្លូវជាតិ​លេខ ៥ ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង កើត​មាន​យូរណាស់​ហើយ សមត្ថកិច្ច​អត់​បាន​ដឹង​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា កន្លែង​ជល់​មាន់​ភ្នាល់​គ្នា​ដាក់​លុយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទីនោះ​មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ ៥ ដែល​មាន​ម្ចាស់​ឈ្មោះ ជុំ ឡុង និង​ឈ្មោះ​ហាក់​ស្ថិតនៅ​ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង និង​បាន​ធ្វើឲ្យ​មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ដោយ​មាន​សម្លេង​ហូរ​កញ្ច្រៀវ​ពី​អ្នកញៀន​ល្បែង​ទាំងនោះ​ដែល​មិន​ខ្លាច​រអែងចិត្ត​អ្នក​ដទៃ​ហើយ​នគរបាល​ស្រុក​ហាក់ដូចជា​ពុំ​សូវ​ដឹងឮ​ទាល់តែសោះ​។​

​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ភ្នាល់​គ្នា​ដាក់​លុយ​ជា​ច្រើន​នៅ​ហាង​កាហ្វេ គុយទាវ​ជាប់​ផ្លូវជាតិ​លេខ ៥ ដែល​មាន​ម្ចាស់​ឈ្មោះ ជុំ ឡុង និង​ឈ្មោះ ហាក់ ស្ថិតនៅ​ឃុំ​ពន្លៃ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង កើតមាន​យូរណាស់​មកហើយ តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ខាង​ណា​បង្ក្រាប​សោះឡើយ ។ គេ​បាន​ដាក់​ការសង្ស័យថា លោក ជាង សុ​វណ្ណា​រិទ្ធិ អធិការនគរបាល​ស្រុក បរិបូណ៌​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នេះ ។​

​គេ​ដាក់​ការសង្ស័យថា សមត្ថកិច្ច​ស្រុក​បរិបូណ៌​ត្រូវ​ថ្នាំ​សណ្តំ​របស់​ម្ចាស់​ទីតាំង​ខាងលើ​ទើប​មិន​ចុះ​ទៅ​ហាមឃាត់​និង​បង្ក្រាប​ម្តងណា​ឡើយ ។ ករណី​នេះ​គឺ​វា​ផ្ទុយស្រឡះ​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល ។​

​ជាពិសេស​បទបញ្ជា​របស់​សម្តេច​ក្រឡា​ហោមស ខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ដាក់​បទបញ្ជា​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ថមថយ​នោះ​។​ទាក់ទិន​ករណី​នេះ​ដែរ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ពី​លោក​ជាង​សុ​វណ្ណា​រិទ្ធិ​អធិការនគរបាល​ស្រុក​បរិបូណ៌​បាន​ទេនា​ព្រឹក​ថៃ្ង​ទី​៨​ខែតុលា​២០២០​នេះ​។​

​សូមបញ្ជាក់ថា​នៅ​ពេល​ថ្មីៗ​នេះ​លោក​ខូវ​លី​ស្នងការ​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជា​កម្លាំង​ចុះ​បង្អើល​ម្តង​រួចមក​ហើយ​បាន​តែ​មួយ​ភ្លើងចំបើង​ប៉ុណ្ណោះ​បើក​ឡើង​វិញ​ភ្លូក​ទឹកដី​លើស​ដើម ៕

Filed in: ព័ត៌មានជាតិ