ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៦ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អាណត្តិ​ទី ៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ក​កំពង់ធំ​) ÷​រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៦ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អាណត្តិ​ទី ៣ ក្រោម​អធិបតីភាព​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម ឯកឧត្តម​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​-​នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ដែល​មាន​របៀបវារៈ​ចំនួន ៤ រួមមាន​៖
១- ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៥ របស់​ក្រុមប្រឹក្សា​ខេត្ត​
២- ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ​កញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត
៣- ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​សៀវភៅ​ផែនការអភិវឌ្ឍន៍ រយៈពេល​៥​ឆ្នាំ (២០២០-២០២៤) របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣
៤- បញ្ហា​ផ្សេងៗ​

​របៀបវារៈ​ទាំង​បី​ខាងលើ​នេះ ត្រូវបាន​ដាក់​ជូន​អង្គប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួម​គ្នា​រួច​មក ដោយ​អនុម័ត​យល់ព្រម ពី​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដោយ​ការលើកដៃ​យល់ព្រម ។​
​

Filed in: ព័ត៌មានជាតិ