ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ការងារ​គ្រប់គ្រង​ប្រភព​ចំណូល​ចំណាយ​ចាំបាច់​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ក្រុង ស្រុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ការងារ​គ្រប់គ្រង​ប្រភព​ចំណូល​ចំណាយ​ឲ្យបាន​ល្អ គឺជា​ការងារ​ចាំបាច់​បំផុត​មួយ​បម្រើ​ដល់​កិច្ចអភិវឌ្ឍន៍ រដ្ឋបាល​ក្រុង ស្រុក ព្រោះ​បើ​ចំណូល​ក្រុង​ស្រុក​បាន​ច្រើន ខេត្ត​ក៏​បាន​ច្រើន ហើយ​ការចំណាយ​លើ​គម្រោង​ថវិកា​ក៏​មាន​លទ្ធភាព​កាន់តែ​ច្រើន​ផងដែរ​។​

​ថ្លែង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​បញ្ជាក់​អនុលោមភាព លើក​គម្រោង​ថវិកា​របស់​រដ្ឋបាល​ក្រុង ស្រុក​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា​ឆ្នាំ ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា​៖ ការងារ​គ្រប់គ្រង​ប្រភព​ចំណូល​ចំណាយ គឺជា​ការងារ​សំខាន់​ចាំបាច់ ក្នុង​ការបម្រើ​ឲ្យ​កិច្ចអភិវឌ្ឍ រដ្ឋបាល​ក្រុង ស្រុក ។ ដូច្នេះ​រដ្ឋបាល​ក្រុង ស្រុក​នីមួយៗ ត្រូវ​យកចិត្តទុកដាក់ បង្ហាញ និង​ការពារ​គម្រោង​ថវិកា​ចំណូល​ចំណាយ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២១​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​បម្រើ​ដល់​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន ឲ្យបាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។

​ឯកឧត្តម​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក និង​អ្នកពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ចំណូល ចំណាយ ក្នុង​រដ្ឋបាល​នីមួយៗ ដោយ​អនុវត្ត​ការចំណាយ ឲ្យចំ​គោលដៅ​ពិតប្រាកដ ច្បាស់លាស់ និង​មាន​តម្លាភាព ។ ជាងនេះទៀត ត្រូវខិតខំ​កៀរគរ​ប្រមូល​ចំណូល​ចូល​រដ្ឋ ដើម្បី​ទុក​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន ឲ្យបាន​កាន់តែ​រីកចម្រើនផងដែ​រ​។​

​លោក​យិន ប៊ុន​អាន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កំពត បានបញ្ជាក់​ថា កិច្ចការងារ​អនុវត្ត​ច្បាប់​ស្ដីពី អនុលោមភាព​លើ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ក្រុង ស្រុក បាន​អនុវត្ត​ជា​យូរ​មក​ហើយ ប៉ុន្តែ​ការងារ​នេះ​ត្រូវបាន​អាក់ខាន​មួយរយៈ ហើយ​ត្រូវបាន​ធ្វើឡើង​ពេល​នេះ​ដើម្បី​គ្រប់គ្រង​ចំណូល និង​ចំណាយ​ថវិការដ្ឋ សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០២១ ឲ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព សម្រាប់​រដ្ឋបាល​ក្រុង​ស្រុក​។​គម្រោង​ថវិកា​របស់​រដ្ឋបាល​ក្រុង ស្រុក សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ត្រូវ​បាន​ពិនិត្យ និង​បញ្ជាក់​អនុលោមភាព​ទទួលស្គាល់​ដោយ​អភិបាលខេត្ត ដើម្បី​ឱ្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ មាន​ដំណើរការ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព ស័ក្ដិ​សិទ្ធ​ភាព និង​សម្រេច​បាន​តាម​គោលដៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ត្រីវិស័យ​៕ សេង ណា​រិទ្ធ​

​ការងារ​គ្រប់គ្រង​ប្រភព​ចំណូល​ចំណាយ​ចាំបាច់​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ក្រុង ស្រុក​

Filed in: ព័ត៌មានជាតិ