ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋមន្ត្រី វង សូ​ត ​៖ ផ្តាំផ្ញើ​ប្អូនៗ​និស្សិត​ខ្មែរ​ទាំងអស់​ត្រូវ​ប្រឹង​រៀនសូត្រ និង​យក​ចំណេះដឹង​ទាំងអស់​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅក្នុង​ជំនួប សម្តែង​ការគួរសម នា​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួង​សង្គមកិច្ច ឯកឧត្តម វង សូ​ត មន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ខ្មែរ​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ ឲ្យខិត​ខំ​រៀនសូត្រ និង​ត្រូវ​យក​ចំណេះដឹង​ទាំងអស់​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯកឧត្តម វង សូ​ត បន្ថែមថា ការ​បាន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​និស្សិត​គ្រប់រូប ហើយ​នេះ ក៏​ជា​ឱកាស​កម្រ​រកបាន​ផងដែរ ដូចនេះ និស្សិត​ខ្មែរ​ទាំងអស់ ត្រូវ​ក្រប​យក​ចំណេះដឹង ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួនឯង ហើយ​ត្រូវតែ​យក​ភាព​ជោគជ័យ មក​កាន់​មាតុភូមិ​។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក៏បាន​លើកឡើង​ថា ប្អូនៗ​និស្សិត​ខ្មែរ​ទាំងអស់ ក៏​ត្រូវ​តែ​បង្ហាញ​ពី​កិត្យានុភាព​នៃ​ប្រទេស​កម្ពុជា ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​បាន​ដឹង​ផង​ដែរ នៅ​អំឡុង​ពេល​សិក្សា​នៅ​ទីនោះ​។ អ្វី​ដែល​ពិសេស គឺ​សូម​ឲ្យ​ប្អូនៗ​និស្សិត​ខ្មែរ​ទាំងអស់ ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ក្នុងអំឡុងពេល​នៃ​កា​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​ផង​ដែរ​។​

​លើកឡើង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ​, តំណាង​និស្សិត​ខ្មែររ​ទទួល​បាន​អាហារូបករ​ណ៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង ណូវែល​ហ្សេ​ឡង់ ក៏​បាន​ថ្លែង​អរគុណ ដល់​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​បាន​អនុញ្ញាត​ឲ្យ​និស្សិត​ខ្មែរ បាន​ជួប​សម្តែង​ការគួរសម​នាពេលនេះ និង​បាន​ប្តេជ្ញា​ថា នឹង​យក​ចំណេះដឹង​ដែល​ខ្លួន​មាន និង​ទទួលបាន​ពី​ការសិក្សា​រៀនសូត្រ មក​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​បន្ថែមទៀត​។​

​គួរបញ្ជាក់​ថា និស្សិត​ខ្មែររ​ទទួល​បាន​អាហារូបករ​ណ៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង ណូវែល​ហ្សេ​ឡង់​សរុប​មាន​ចំនួន ២៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​១១​នាក់ ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​អូស្ត្រាលី​ចំនួន​១៨​នាក់ និង​ណូវែល​ហ្សេ​ឡង់ ចំនួន​០៩​នាក់ ដែល​នឹង​ត្រូវ​ចាក់​ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​នៅ​ខែ​មករា ឆ្នាំ​២០២១​ខាងមុខនេះ​។ ក្នុងនោះ​មាន​មន្ត្រីរាជការ​តាម​ក្រសួង ស្ថាប័ន ចំនួន​១៦​នាក់ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១១​នាក់​។​

​អាហារូបករណ៍​នេះ​ចាប់ផ្តើម​ផ្តល់ជូន​ដល់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៤ មក ដែលជា ផ្នែក​មួយ​នៃ​កម្មវិធី​ជំនួយ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​មាន​គោលបំណង​ក្នុង​ការគាំទ្រ​ដល់ ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កំពុង​រីកចម្រើន​ឡើង​របស់​ប្រទេស​កម្ពុជា ខណៈ​ជំរុញ​ការភ្ជាប់ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​

​ស្រដៀង​គ្នា​នឹង​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី​ដែរ អាហារ​រូបករណ៍​របស់​រដ្ឋាភិបាល​ណូវែល​ហ្សេ​ឡង់ មាន​គោលបំណង ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព តាមរយៈ​ការផ្តល់​ឱកាស​ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា នៅ​ប្រទេស​ណូវែល​សេ​ឡង់ លើ​ជំនាញ​ផ្សេងៗ​ដល់ និស្សិត​កម្ពុជា ដើម្បី​យក​ចំណេះដឹង​ទាំងនេះ​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​វិញ​ក្រោយ​ការបញ្ចប់​ការ សិក្សា​។​

​រដ្ឋាភិបាល​ណូវែល​ហ្សេ​ឡង់​បាន​ផ្តល់ឱកាស​អាហារូបករ​ណ៍​នេះ​ដល់​និស្សិត​កម្ពុជា​ចាប់ តាំងពី​ឆ្នាំ​២០០៥​មក ដែល​ក្នុង​១​ឆ្នាំៗ មាន​និស្សិត​ប្រមាណ ៣៥​នាក់​បាន​ជាប់​អាហារូបករណ៍​នេះ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ណូវែល​ហ្សេ​ឡ ង់​។​

​និស្សិត​ដែល​ទទួល​អាហារូបករណ៍​នេះ ត្រូវតែ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ភ្លាមៗ​ហើយ​ត្រូវតែ​សន្យា​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​យក​ចំណេះដឹង​ខ្លួន​មក​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេសជាតិ ហើយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ទៅ​រស់នៅ ឬ​បន្ត​ការសិក្សា​ក្រៅ​ប្រទេស​ដាច់ខាត​ក្នុងអំឡុងពេល ២ ឆ្នាំ ។​

​បើ​គិត​មកដល់​ពេល​សព្វថ្ងៃ​នេះ មាន​និស្សិត​កម្ពុជា​ជាង ៨០០​នាក់ ហើយ​ដែល​បានទទួល​អាហារូបករណ៍​នេះ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់ ក្រោយ​ឧត្តម​សិក្សា​ក្នុង​ប្រទេស​អូ​ស្ត្រ​លី​លើ​ជំនាញ​ផ្សេងៗ ដើម្បី​យក​ចំណេះដឹង​ទាំងនេះ​ត្រឡប់មក អភិវឌ្ឍ​ប្រទេស​កម្ពុជា​វិញ និង​រក្សា​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី ៕

Filed in: ព័ត៌មានជាតិ