ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ត្រី សាត គឹម​សាន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ដ្រីនគរបាល​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​នៅ​ព្រឹក​ថ្ងៃ អង្គារ ៤ រោច​ខែ​អស្សុជ​ឆ្នាំជូត​ទោ ស័ក​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី ៦​ខែ តុលា​ឆ្នាំ​២ ០២០​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ផែន​ការងារ​សណ្តាប់ធ្នាប់​និង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​។

​ក្នុង​កិច្ច​សំណេះសំណាល​នេះ លោកស្នងការ​បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ដែល​បំពេញការងារ​ប្រចាំ​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ការងារ​សណ្តាប់ធ្នាប់ ចរាច​រណ៍ ពិសេស​ការងារ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ស្រប​តាម​តួនាទី​ភារកិច្ច​ដែល​ច្បាប់​បាន​ប្រគល់ជូន​ក្នុង​នោះ​ទាំង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​បាន​ត្រឹមត្រូវ ប្រកាន់ខ្ជាប់​នូវ ឥរិយាបថ សីលធម៌ សំដីសំដៅ ឬ​ជួប​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ ក៏​ដូច​មហាជន​ទូទៅ សូម​ធ្វើ​ខ្លួន​ឱ្យ​សក្តិសម​ជា​មន្ត្រី​ដែលជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ចៀសវាង​ឱ្យ​បាន​នូវ​ចំណុច​ខ្វះ​ចន្លោះ​និង​ចំណុច​ខុសឆ្គង​ដែល​ជាហេតុ​នាំ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​មហាជន​លោក​ថ្នាំងថ្នាក់​និង​ផ្តើម​ដល់​ការរិះគន់​វាយតម្លៃ​មិន​ល្អ​ដល់​អង្គភាព​ឬ​ស្ថាប័ន​នគរបាល​យើង​៕
​

Filed in: ព័ត៌មានជាតិ