ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) និង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មាន​ការចូលរួម​ពី​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការស្ថាបនា​ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​។​

​តាម​ការប្រកាស​របស់ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា រហូតមកដល់​ពេលនេះ ការស្ថាបនា​ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ បាន​កំពុង​មាន​វឌ្ឍនភាព​ស្ទើតែ​តាំង​ស្រុង​ហើយ ដោយ​ក្នុង​នោះ​មានដូចជា​៖
១៖ ការងារ​ចាក់​បេតុង​ផ្លូវ សម្រេចបាន ១០០​ភាគរយ​
២៖ ការងារ​ដាក់លូ​តាមផ្លូវ សម្រេចបាន ១០០​ភាគរយ​
៣៖ ការងារ​រៀបចំ​ប្រព័ន្ធ​លូ​រណប សម្រេចបាន ៣០,៥៤​ភាគរយ​
៤៖ ការងារ​រៀប​ខឿន​ក្រា​នី​ត សម្រេចបាន ៨៥,៨៣​ភាគរយ​
៥៖ ការងារ​រៀបចំ​កម្រាល​ក្រា​នី​ត សម្រេចបាន ៤៩,៦៧​ភាគរយ​
៦៖ ការងារ​ដំឡើង​បង្គោល​ភ្លើង​តាមផ្លូវ​សម្រេចបាន ៨០,២៨​ភាគរយ​
៧៖ ការងារ​បំពាក់​អំពូល​ភ្លើង​តាម​ដងផ្លូវ​សម្រេចបាន ៦៧,៧៥​ភាគរយ​
៨៖ ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រេចបាន ១៥​ភាគរយ​
៩៖ ការងារ​ដំឡើង​ភ្លើងស្តុប​ចរាចរណ៍​សម្រេចបាន​៤៥​ភាគរយ​
១០៖ ការងារ​ដាំ​ដើមឈើ និង​ផ្កាក្រដាស​សម្រេចបាន ៥០,១០​ភាគរយ​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អនុវត្ត​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ត្រូវ​បាន​ធ្វើ​ពិធីបើកការដ្ឋាន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​ការសាងសង់​ផ្លូវ​នេះ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៨ ទទួល​ធ្វើ ដោយ​ត្រូវ​ចំណាយ​ទុន​ប្រមាណ ២៩៤​លាន​ដុល្លារ​អាមេរិក ហើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ដ៏​ប្រណីត ដោយ​ចែកចេញជា​៣​ប្រភេទ គឺ​១៖ ប្រភេទ​មហាវិថី​, ២៖​វិថី និង​៣៖ អនុ​វិថី​។ ចំពោះ​មហាវិថី​មាន​ចំនួន​៣​ខ្សែ គឺមាន​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ​៥០​ម៉ែត្រ​, ចំពោះ​វិថី​វិញ គឺ​មាន​ទទឹង​ពី​២០ ទៅ​៤០​ម៉ែត្រ រី​ឯ​ប្រភេទ​បែប​អនុ​វិថី​វិញ គឺ​មាន​ទទឹង​ពី​៨ ទៅ​៤០​ម៉ែត្រ ហើយ​ផ្លូវ​ទាំងអស់​គឺ​មាន​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ (​សម្រាប់​អ្នកដើរ សម្រាប់​កង់ ម៉ូតូ​) គំនូស​ចរាចរណ៍​ត្រឹមត្រូវ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​មាន​បំពាក់​កាមេរ៉ា​សុ​វត្តិភាព តាម​ដងផ្លូវ​ផងដែរ​។​

​គម្រោង​នេះ នឹង​ចូលរួម​អនុវត្ត​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​អនុក្រឹត្យ​លេខ​៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយទៅជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប និង​ការរៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​៕

Filed in: ព័ត៌មានជាតិ