ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ទេសរដ្ធមន្ដ្រី លី ធុជ និង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំ​កិច្ចប្រជុំ ស្ដី​ពី​វ​ឌ្ឃ​នាភា​ព​ការងារ របស់​អាជ្ញាធរ​មីន ប្រចាំ​ត្រ​មាស​ទី​៣ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ថ្ងៃទី​០៥៥ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​របស់​អាជ្ញាធរ​មីន​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០​។

​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​មីន​ចំពោះ​លទ្ធផល​ការងារ​ដែល​បានសម្រេច​នា​ពេលកន្លងមក​។ នាយ​ឧត្ដមសេនីយ៍ បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរ​មីន ដូចជា​ខាង​ក្រោម​៖
– បន្ត​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ការពារ​សុខសន្តិភាព និង​ការពារ​សម្តេច​តេជោ ដែល​ជា​ស្ថាបនិក និង​បិតា​សន្តិភាព​
– រួម​គ្នា​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​ធ្វើឲ្យ​ស្ថាប័ន​អាជ្ញាធរ​មីន​មាន​ទំនេី​ប​នីយកម្ម​
– ធ្វើការ​ដោយ​អនុវត្តន៍​តាម​តួអង្គ​ចំនួន ៥ រួមមាន ៖ រាជរដ្ឋាភិបាល អាជ្ញាធរ​មីន អគ្គលេខាធិការ នាយកដ្ឋាន និង​មន្ត្រី​បុគ្គលិក​
– ប្រមូលផ្ដុំ​គ្នា​ដេ​ី​ម្បី​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់​នៅ​ឆ្នាំ​២០២០
– ត្រៀម​រៀបចំ​របាយការណ៍​ប្រចាំឆ្នាំ និង​របាយការណ៍ ៥​ឆ្នាំ​
– បន្ត​យក​ចិត្តទុក​ដាក់លេី​បុគ្គលិក​ចាស់​ជា​រៀមច្បង​
– ធ្វេី​ការកែលម្អ​ការងារ​មួយចំនួន​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​លេីក​កម្ពស់​ប្រសិទ្ធភាព​ការងារ ដោយ​ត្រូវ​កំណត់​ឲ្យបាន​ច្បាស់​នូវ​ការងារ​ណា​ជា​ការងារ​អាទិភាព និង​ស្នូល​របស់​នាយកដ្ឋាន​នី​មួយៗ​។ លោក​បាន​បន្ត​ជម្រុញ​ឲ្យមាន​ការលើក​កម្ពស់​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ថ្នាក់ជាតិ ក្រោម​ជាតិ ដៃគូ ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ផងដែរ​។

​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់ ត្រូវ​ប្រកាន់យក​គោលការណ៍ ៥ ចំណុច ដេ​ី​ម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ស្ថាប័ន ៖
– យកចិត្តទុកដាក់​ខ្ពស់​ពោរពេញ​ដោយ​ក្តី​គោរព​ស្រឡាញ់​
– ផ្តល់​ភាពជឿ​ទុកចិត្ត​បាន​
– មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ចំពោះ​គុណ​តម្លៃ គោលដៅ និង​ស្តង់ដារ​របស់​យើង​
– ធ្វើការ​ជា​ប្រចាំ
– ឲ្យមាន​ភាពក្លាហាន ចំពោះ​អ្វី​ដែល​បានធ្វើ ផែនការ​របស់យេ​ី​ង និង​ជំនះ​នូវ​អ្វី​ដែល​យើង​មិន​ចង់​ធ្វើ​៕
​

Filed in: ព័ត៌មានជាតិ