ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​ចាប់ផ្តើម​ចុះ​ប្រមូល​សំរាម​នៅ​តាម​មូលដ្ឋាន ក្រោយ​បុគ្គលិក​ក្រុមហ៊ុន ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ អាជ្ញាធរ​នៅ​តាម​ខណ្ឌ​នី​មួយៗ ក្នុង​រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃ​ម្សិលមិញ និង​រហូតមកដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២០ បាន​ចាប់ផ្តើម​ចេញ​ប្រមូល​សំរាម​បណ្តើរៗ​ហើយ ក្រោយ​បុគ្គលិក​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​។​

​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​៣ ខែតុលា ឆ្នាំ​២០២០ មកដល់​ថ្ងៃ​អាទិត្យ​នេះ បុគ្គលិក ស៊ិន​ទ្រី ពុំ​បាន​មក​យក​សំរាម​ដូច​រាល់ដង​នោះទេ ដែល​ធ្វើឲ្យ​សំរាម​ជាច្រើន​បាន​កកស្ទះ នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួន​ក្នុង​មូលដ្ឋាន​ខណ្ឌ​។​

​សម្រាប់​ខណ្ឌដូនពេញ ជា​ដំណោះស្រាយ​បឋម​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ សហការ ជាមួយ​រដ្ឋ​ករ​ស្វ័យ​ត​គ្រប់គ្រង​សំរាម និង​កាក​សំណល់​រឹង រាជធានី​ភ្នំពេញ ចុះ​ប្រមូល​សំរាម​តាម​គ្រប់​ដេប៉ូ​ធំៗ ដើម្បី​ធានា​ឲ្យ​ការប្រមូល សំអាត និង​ដឹកជញ្ជូន​សំរាម បាន​ល្អប្រសើរ មិន​មាន​ការកកស្ទះ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន​។​

​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ទាំងអស់ ឲ្យ​បញ្ឈប់​ការធ្វើ​កូដកម្ម​ដោយ​យក​បញ្ហា​សំរាម ជា​ចំណាត់​ខ្មាំង​តទៅទៀត​។

​សេចក្តីជូនដំណឹង​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ការធ្វើ​កូដកម្ម​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​សិនទ្រី ដែល​ធ្វើឡើង​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ បណ្តាលឱ្យមាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។ ការធ្វើ​កូដកម្ម​នេះ កម្មករ​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី ដោះស្រាយ​នូវ​៖ ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូនដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ការទាមទារ​ខាងលើនេះ​អាច​ទៅ​រួច​បាន លុះត្រាតែ ក្រុមហ៊ុន​បាន​បញ្ចប់​ការងារ​របស់​ពួកគាត់ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុន​ពុំ​បាន​បញ្ចប់​ការងារ​របស់​ពួកគាត់​ទេ ក្រុមហ៊ុន​កំពុងតែ​ដំណើរការ​ធម្មតា ដូច្នេះ​ការទាមទារ​របស់​កម្ម​ករ​ក្រុមហ៊ុន ស៊ីន​ទ្រី នេះ មិន​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ និង​លិខិត បទដ្ឋាន​គតិយុត្ត​ទេ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការអំពាវនាវ​ដល់​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ឱ្យ​បញ្ឈប់​ការធ្វើ​កូដកម្ម ដោយ យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​លក្ខខណ្ឌ​ដែល​ខុសច្បាប់ ហើយ​ត្រូវ​ចូល​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជា​តាម​ធម្មតា​វិញ​យ៉ាងយូរបំផុត​នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី ដើម្បី​បំពេញ​ការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដោយ​មិន​ទទួល យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឡើយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ មេត្តា​វេច​ខ្ចប់ ទុកដាក់ និង បញ្ចេញ​សំ​រ៉ា​ម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ពេលវេលា​ដែល​បាន​កំណត់​។​

​ដើម្បី​បញ្ចៀស​ការកកស្ទះ​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចាត់​វិធានការ​ដោយ​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បញ្ចេញ​ម៉ូតូ​កង់​បី​ដឹក​សំរាម និង​កម្លាំង​ដើម្បី​ប្រមូល​សំរាម​នៅតាម​មូលដ្ឋាន ខណ្ឌ​រៀងៗ​ខ្លួន​៕

Filed in: ព័ត៌មានជាតិ