ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀម​សម្ពោធ​សមិទ្ធិផល​ថ្មី ក្រោយ​ការសាងសង់ អស់​ពេល​៩​ខែ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅ​ដល់ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាព​គ្នា​ប្រកបដោយ​ភាព​ប្រណិត គុណភាព​ខ្ពស់​តាម​ស្តង់ដា​បច្ចេកទេស និង ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​
​ជាក់ស្តែង​បន្ទាប់ពី ទើបតែ​បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា កាលពី​ពេល​ថ្មីៗ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ដាក់​សម្ពោធ​ឲ្យ​ដំណើរការប្រើ​ប្រា​ស់​នូវ​សមិទ្ធិផល​ថ្មី​មួយ​បន្ថែម​ទៀត ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​បាន​សាងសង់​រួចរាល់ ១០០% ដោយ​ប្រើពេល​អស់​៩​ខែ នោះ​គឺ​អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បានបង្ហាញ​រូបរាង​យ៉ាង​ប្រណិត តាម​គំរូ​ឯកភាព ស្របតាម​តម្រូវការ​ប្រើប្រាស់​ចាំបាច់ រំលេច​នូវ​ក្បូរក្បាច់​រចនាបថ​បុរាណ​ខ្មែរ គួរ​ជាទី​ចាប់អារម្មណ៍​។ សមិទ្ធិផល​ថ្មី​នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​ពីរ​ខណ្ឌ​ខាងលើ ក៏​នឹង​ក្លាយជា​គំរូ សម្រាប់​ជួសជុល​កែលម្អរ កសាង​ថ្មី​បន្ត នូវ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​12​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ