ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​កសិដ្ឋាន​តា​អ៊ី​៦១៩​ចិញ្ចឹម​មាន់​ស្រែ​នៅ​ភូមិ​សុ​ភី​ឃុំ​សំរោង​ទង​ស្រុក​សំរោង​ទង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​អញ្ជើញ​ចេញពី​កម្មវិធី​ចែក​កូន​ត្រី ឯកឧត្តម​រដ្ឋមន្ត្រី​និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​តា​អ៊ី ៦១៩ ចិញ្ចឹម​មាន់​ស្រែ នៅ​ភូមិ​សុ​ភី ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង​។​

​លោក ឡេង ស៊ី​វុទ្ធី (​អតីត​ពលករ​កូរ៉េ​) បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា កសិដ្ឋាន​ចាប់ផ្តើម​ចិញ្ចឹម​មាន់​ស្រែ​តាំងពី​ឆ្នាំ​២០១៧ ជា​បណ្តើរៗ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​មន្ទីរ និង​បទពិសោធន៍​ចិញ្ចឹម​ដែល​ទទួលបាន​ពី​ប្រទេស​កូរ៉េ កសិដ្ឋាន​មានការ​វិវឌ្ឍន៍​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​មាន​មេ​ពូជ​ចំនួន ៣០០ ទុក​បង្កាត់ ភ្ញាស់​យក​កូន​លក់ ៤៥០០-៥០០០​រៀល​/​ក្បាល ហើយក៏​មាន​ចិញ្ចឹម​មាន់​សាច់​ផងដែរ​។ បច្ចុប្បន្ន​អាច​រក​ចំណូល​បាន​ពី ១៥០០-២០០០​ដុល្លារ​/​ខែ​។​

​តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី លោក វុទ្ធី បាន​សម្តែង​នូវ​អំណរគុណ​សន្តិភាព ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​ជំរុញ លើកទឹកចិត្ត​ចិញ្ចឹម​មាន់​ស្រែ​បានទទួល ជោគជ័យ​ដូច​ថ្ងៃនេះ និង​ជា​ពិសេស​បាន​អរគុណ​សន្តិភាព​ដែល​បាន​ថែរក្សា ការពារ​សន្តិភាព បង្កលក្ខណ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​របស់​កសិកម្ម​ចិញ្ចឹមជីវិត និង​រស់នៅ​ជួបជុំ​គ្រួសារ​ប្រកបដោយ​សុខដុមរមនា​។

​បានឃើញ​ជាក់ច្បាស់​ថា​អាជីវកម្ម​របស់​កសិដ្ឋាន ពិតជា​ទទួលបាន​ជោគជ័យ​មែន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​គាំទ្រ​ឲ្យ​កសិដ្ឋាន​ខិតខំ​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង ២០៥០ និង​គួរ​ពង្រីក​អាជីវកម្ម​ដើម្បី​ចូលរួម រក្សា​ឲ្យបាន​នូវ​សន្តិសុខ​ស្បៀង ដោយ​ឆ្លៀត​យក​ឱកាស​មាស​នេះ​ពង្រីក​អាជីវកម្ម​មាន់​ស្រែ​ស្របតាម​សេចក្តី​ត្រូវការ​ទីផ្សារ​។​

​ចំពោះ​បងប្អូន​ដែល​មាន​បំណង​ចង់​សិក្សា​ស្វែងយល់​អំពី​បច្ចេកទេស​ចិញ្ចឹម ភ្ញាស់ សួរនាំ​តម្លៃ​ស៊ុត​មាន់ មាន់​សាច់ និង​ជាវ​ទូ​ភ្ញាស់​សូម​អញ្ជើញ​ទាក់ទង​បងស្រី​ផ្ទាល់​តាមរយ​:​លេខ ០១២ ៨៣៧ ៦១៩/០១៥ ៦១៩ ០៧៥៕
​

Filed in: ព័ត៌មានជាតិ