ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុស្តិ៍​សុខភាព សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី​-​ព្រះករុណា​ព្រះមហាក្សត្រ សីហ​មុនី ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល ៖ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំបាទ និង ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត មាន​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​យ៉ាង​ក្រៃលែង​ជាទីបំផុត ដោយ​បាន​ដឹកនាំ លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១១ នៃ​រដ្ឋបាល​ខេត្ត​កណ្តាល ចូលរួម​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុស្តិ៍​សុខភាព សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី​-​ព្រះករុណា​ព្រះមហាក្សត្រ សីហ​មុនី ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១​រោជ ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​ព្រះរាជ​ពិធី​ដ៏​វិសេសវិសាល​ឧត្តុងឧត្តម​ថ្លៃថ្លា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​កណ្តាល​នា​ថ្ងៃនេះ មានការ និមន្ត យាង និង​អញ្ជើញ​ចូលរួម ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ សម្តេច​ព្រះរាជ​គណៈ​ព្រះគ្រូឋា​នា ព្រះថេ​រា​នុត្ថ​រៈ​ជាទី​សក្ការៈ​គ្រប់​ព្រះអង្គ សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ព្រះបរមរាជវាំង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណ​រស្មី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឯកឧត្តម​កិតិ្ត​នីតិ​កោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ​គណៈប្រតិភូ​ជាន់ខ្ពស់ លោក​ឧកញ៉ា លោក​-​លោកស្រី សប្បុរសជន ព្រះ​មន្ត្រី​សង្ឃ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្តាល​ជាច្រើន​អង្គ​/​នាក់​។​

​ស្ថិតក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នា​ពេល​នេះ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំបាទ​តាងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​ប្រជារាស្ដ្រ​ទូទាំង​ខេត្ត​កណ្ដាល មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​បំផុត ដោយ​បាន​ទទួល​ព្រះរាជ​បដិសណ្ឋារកិច្ច​ស្វាគមន៍ ព្រះរាជ ដំណើរ​យាង​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ ប៉ុស្ដិ៍​សុខភាព ដ៏​មាន​សារៈសំខាន់​បំផុត​នា​ថ្ងៃនេះ​។​

​ក្នុង​មនោសញ្ចេតនា​ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ ដ៏​ក្រៃលែង​នេះ តាងនាម ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំបាទ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​ប្រជារាស្ដ្រ​ទូទាំង​ខេត្ត​កណ្ដាល សូម​ក្រាបថ្វាយបង្គំ និង​គោរព​ថ្លែងអំណរគុណ​ជា​អនេកអនន្ត​បំផុត ចំពោះ​សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យក​ព្រះទ័យ​ទុកដាក់ ដឹកនាំ និង​បាន​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ព្រះអង្គ​ដើម្បី​ទ្រទ្រង់​ដំណើរការ​វិស័យ​សុខាភិបាល រហូត​សម្រេច​បាន​នូវ​សមិទ្ធិផល​ជា​ផ្លែផ្កា​ដូច​បាន​ឃើញ​នាពេលនេះ ប្រកប​ដោយ​ភាពជោគជ័យ​គួរ​ជាទី​មោទនះ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ ដែល​ព្រះអង្គ​បាន​ផ្តល់​ព្រះរាជ​កិត្តិយស​យាង​គង់ប្រថាប់​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុស្ដិ៍​សុខភាព ដ៏​ប្រពៃ​នេះ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុស័​កិ្តសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ឫទ្ធិ​បារមី​ទេវតា​ថែរក្សា​ព្រះមហា​ស្វេត​ឆត្រ ព្រមទាំង​បុណ្យ​បារមី នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិសេស​ឫទ្ធិ​បារមី នៃ​ដួង​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​អភិបាល ប្រោះព្រំ​នូវ​សព្វ​សារធុ​ការពរ​បវរ​មហាប្រ​សើរ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល សូម​ព្រះអង្គ​ទ្រង់​សម​ប្រកបដោយ​ព្រះរាជ​សុខុមាលភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ទ្រង់​គង់​ជា​ព្រះ​បរមសុខ ក្រោម​ព្រះមហា​ស្វេត​ឆត្រ​សិរី​រាជសម្បត្តិ ជា​មហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ និង​សុខក្សេមក្សាន្ត ដល់​ប្រជារាស្ដ្រ ខ្មែរ ដែល​ជា​កូន ចៅ ចៅទួត ជានិច្ច​និរន្តរ៍ ត​រៀង​ទៅ ។​

​សូម​គោរព​ជូនពរ​ដល់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ បាន​សមប្រកប​នូវ សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ និង​ទទួលបាន​ជោគជ័យ​ធំធេង​ថ្មីៗ​បន្ថែមទៀត និង​សូម​គោរព​ជូន​ពរ សម្តេច ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ជា​ភ្ញៀវ​កិត្ដិយស ទាំងអស់ សូម​សមប្រកប​នឹង​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ