ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ចាប់​កញ្ជ្រែង​ឆ្នោត​វៀតណាម របស់​ឧកញ៉ា​អតតី​មេ​ឈ្មួញ​ឈើ​នៅ​ផ្សារ​សាំ​ហាន់​បាន​មួយ​ចំអិន​កំពឹស លែង​មកវិញ បើក​លេង​ធំ​លើស​ដើម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​មានកូន​កញ្ជ្រែង​ឆ្នោត​វៀតណាម​ប្រមូល​ឱ្យ​មេ​ធំ​ឈ្មោះ​លោក ខ្នា ជា​ឧកញ៉ា អតតី​ឈ្មួញ​ឈើ​ដ៏​ល្បី​មួយ​រូប បន្ទាប់ពី​សមត្ថកិច្ច​ចាប់​បាន​មួយ​ចំអិន​កំពឹស​ក៏​លែង​មកវិញ​បើក​លេង​ធំ​ជាង​មុន​។​

​សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ដោយ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​០១ ចុះ​ចាប់​កន្លែង​កត់​ឆ្នោត​វៀតណាម​របស់​លោកស្រី ចរិយា ឃាត់ខ្លួន​ទាំង​អ្នក​កត់ និង​អ្នក​ចាក់​ជិត​១០​នាក់ នៅក្នុង​អតីត​តូប​លក់​ចានឆ្នាំង​មួយ​កន្លែង​ខាងលិច​ផ្សារ​ធំថ្មី​ទួល​សង្កែ ហៅ (​ផ្សារ​សាំ​ហា​ន់​) ជាប់​នឹង​ផ្លូវ​លេខ​១០៥ ស្ថិតនៅក្នុង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ទាក់ទង​ករណី​នេះ​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ឬ​ស្សី​កែវ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ចាប់​នោះ​ថា កំពុង​សុំ​គោលការណ៍​ថ្នាក់លើ​បន្តទៀត​។ តែ​ក្រោយមក​ក៏​បាន​លែង​វិញ​អស់ហើយ​នៅ​យប់​ថ្ងៃ​ដដែល​។​

​តាម​ប្រភព​ព័ត៌មាន​ដែល​យើងខ្ញុំ​ទទួលបាន​ន្ថែ​ម​ឱ្យដឹងទៀតថា ទីតាំង​កត់​ឆ្នោត​ខ្មែរ បង្កប់​ឆ្នោត​វៀតណាម​ខាងលើ សមត្ថកិច្ច​ត្រឹម​ខណ្ឌ ឬ​ប៉ុស្ដិ៍ មិន​ហ៊ាន​ប៉ះ​នោះ​ទេ ទាល់តែ​កម្រិត​ធំ​ជាង​នេះ​។ មិនដឹងថា​មាន​អ្វី​នៅ​ពីក្រោយ​វាំងនន​ខ្មៅ​នៃ​ល្បែង​ខុសច្បាប់​នេះ ទើប​គេ​នៅ​តែ​បើក​លេង​បាន​វិញ​ជា​ញឹកញាប់ ទោះជា​ឃើញ​រូបភាព​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ច្រើនដង​ក្ដី ពោល​គឺ​មុខសញ្ញា​ដដែលៗ ចាប់​ហើយ​លែង​មិន​តិច​ជាង​២​ដង​នោះទេ ក្រោយមក​បាន​មួយ​ចំអិន​កំពឹស​ក៏​បើក​វិញ​យ៉ាង​រំភើយ​។

​ក្នុងនោះ​ត្រូវ​គេ​បង្ហើប​ឱ្យដឹងថា មាន​មេ​ធំ​ជា​ចាំ​ជួយ​រត់​ការ​គឺ​លោក ខ្នា​ជា​មេ​ឈ្មួញ​ឈើ និង​លោក ព្រីង ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​សហការ​រីករាយ​នឹង​គ្នា​(​លាក់​មុខ​) តើ​ការពិត​យ៉ាងណា​សូម​អ្នក​ដែល​ពាក់ព័ន្ធ​ជួយ​បញ្ជាក់​ផង​?

​ទាក់ទង​ករណី​ខាងលើ​លោក សាន សីហា អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ មិនទាន់​សូម​ការ​បញ្ជាក់បាន​នៅ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ ដោយ​លោក​មិន​ទាន់​ឆ្លើយតប​សំណួរ​ដែល​ក្រុមការងារ​យើង​បាន​ផ្ញើជូន​៕

 

Filed in: ព័ត៌មានជាតិ