ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៦ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ ម៉ោង ៨,៣០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម សរ សុង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក លោកស្រី​គណៈ​អភិបាលខណ្ឌ​, លោកនាយក នាយករង​រដ្ឋបាល​ខណ្ឌ​, លោកស្រី អធិការរង​នគរបាល​ខណ្ឌ​, លោក​តំណាង​យោធភូមិ​ភាគ​ពិសេស​ប្រចាំ​ខណ្ឌ​, លោក ប្រធាន​ការិយាល័យ​ទាំង​១១, លោក លោកស្រី​ចៅសង្កាត់​ទាំង​១១, លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ និង​លោក​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រចាំ​ខណ្ឌ ។​

​របៀបវារៈ​ដែល​បាន​លើកយក​មក​ពិនិត្យ អនុម័ត និង​ផ្សព្វផ្សាយ នា​ពេញ​នេះ ដូចខាងក្រោម​៖
១-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៥ របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ។​

២-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​

៣-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី​បី ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​

៤-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២០ ។​

៥-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋបាល​ខណ្ឌដូនពេញ ឆ្នាំ​២០២១ ។​

៦-​ការងារ​ផ្សេងៗ​៖

-​ការងារ​ត្រៀម​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ សម្រាប់​ខណ្ឌដូនពេញ ។​
-​វិធានការ​បង្កា និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ Covid-19 ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។​
-​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។​
-​ការងារ​សន្តិសុខ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ខណ្ឌ​ដូនពេញ ៕

Filed in: ព័ត៌មានជាតិ