ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ក្នុង​ការលៈទេសៈ​កូវី​ដ​១៩ និង​ពេលខាងមុខ​»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក ម្ពុ​ជា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ក្នុង​ការលៈទេសៈ​កូវី​ដ​១៩ និង​ពេលខាងមុខ​»​។​

​ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​គូស​រំលេច​នូវ​ការងារ​ជា​អាទិភាព​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញប្បទាន ដែល​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ សម្រាប់​បម្រើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កំពុងអភិវឌ្ឍ​ន៍ ក្នុង​ការឈាន​ទៅ​សម្រេចបាន នូវ​របៀបវារៈ​ឆ្នាំ​២០៣០​។​

​ការងារ​អាទិភាព​ដែល​សម្តេច​តេជោ បាន​គូស​រំលេច​នោះ​រួមមាន​÷
១៖ ការ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូវី​ដ​១៩ ទៅ​ជា​ឱកាស​សម្រាប់​ការកែទម្រង់​នៅក្នុង​ប្រទេស​នី​មួយៗ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច បង្ក​បរិយាកាស​អំណោយ​ផល ដល់​ការធ្វើ​ធុរកិច្ច និង​ពង្រឹង​ការប្រមូល​ចំណូល​រដ្ឋ​។ ទន្ទឹមនេះ យើង​ត្រូវធ្វើ​អាទិភាព​វូប​នីយកម្ម ចំណាយ​ថវិកាជាតិ ដោយ​ផ្តោត​លើ​វិស័យ​ពាក់ព័ន្ធ​ដោយ​ត្រង់ ជាមួយ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការ​គាំពារ​សង្គម កសិកម្ម និង​ហេដ្ឋរចនាសម្ព័ន្ធ​។​

២៖ ការលើកកម្ពស់​គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ព្រម​ជាមួយ​នឹង​ការផ្តល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ធានា​ថា ផលប្រយោជន៍​ដែល​កើតចេញ​ពី​សាកលភាព​វូប​នីយកម្ម ត្រូវបាន​វិភា​ជ​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​។ ក្នុង​ស្មារតី​នេះ ពិភពលោក​ចាំបាច់​ត្រូវ​បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សាកលភាវូបនីយកម្ម តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​កាន់តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ឲ្យ​កាន់តែ​ខ្លាំងក្លា​។​

៣៖ ការបន្ត​ពង្រឹង​ស្ថិរភាព និង​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ នវានុវត្តន៍ និង​ការលើកកម្ពស់​តួនាទី និង​ជីវភាព​វិស័យ​ឯកជន ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បម្រើឲ្យ​គោលដៅ នៃ​របៀបវារៈ​ឆ្នាំ​២០៣០ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​លើកទឹកចិត្ត និង​ជំរុញ​ការវិនិយោគ និង​លំហូរ​មូលធន​ឯកជន ទៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​ការជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការលើកកម្ពស់​យន្តការ​ភាព​ជា​ដៃគូ​រវាង​វិស័យ​រដ្ឋ និង​ឯកជន​។​

៤៖ ការបន្ត​ធានាឲ្យបាន​នូវ​និរន្តភាព​នៃ​ការ​ផ្តល់​ជំនួយ​អន្តរជាតិ ជាពិសេស​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​បន្ត​ជំរុញ​ច​លន​ការ នៃ​កិច្ច​ការ​កែទម្រង់​បម្រើ​ឲ្យ​របៀបវារៈ​ឆ្នាំ​២០៣០​។​

៥៖ ការបន្ត​ពង្រឹង​ភាពជា​ម្ចាស់​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ តាមរយៈ​កសាង​ភាព​ជា​ដៃគូ​រវាង​បណ្តា​តួអង្គ​អភិវឌ្ឍន៍​ទាំងអស់ ទាំង​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី ពហុភាគី វិស័យ​ឯកជន និង​តួអង្គ​អភិវឌ្ឍន៍​ដទៃទៀត​៕

Filed in: ព័ត៌មានជាតិ