ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន អញ្ជើញ​សំណេះសំណាល ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ ឆ្នាំ​២០២០!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​)៖​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០​។

​បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំងអស់ ចូលរួម​ប្រជុំ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០ ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ក្រោយ​បញ្ចប់​កម្មវិធី លោក ឧត្តមសេនីយ៍ ក៏​បាន​ផ្តល់ជូន​នូវ​អំណោយ​មួយចំនួន​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍​ផងដែរ​៕

Filed in: ព័ត៌មានជាតិ