ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ជួប​សំណេះសំណាល​និង ជម្រុញ​ការងារ ដល់ មន្ត្រីនគរបាល​ជំនាញ​ក្នុង​ផែនកា​រងារ​ចំនួន​០៥ នៃ​ស្នងការដ្ឌាន នគរបាល​ខេត្ត​បាត់ដំបង​..!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ ក្រោយ​ពី​ឡើងជា​ស្នងការ​ខេត្ត​បាត់ដំបង​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​គ្រប់​ទិស​ដៅ ក្នុង​ការចុះ​ជួប​សំណេះសំណាល​ជាមួយ អង្គភាព​ក្រោម​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដោយ​បាន​នូវ​ការ​ផ្ដាំផ្ញើ​រការ​នឹក រលឹក​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ អង្គារ ១២ កើត ខែ អ​ស្សុជ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នគរបាល​ក្នុង​ផែន​ការងារ​ចំនួន​០៥ ផែន គឺ​ផែនកា​រងារ សន្តិសុខ ផែនកា​រងារ ប្រឆាំង​គ្រឿងញៀន ផែន​ការងារ​ប្រឆាំង​ការ ជួញដូរ មនុស្ស​ការពារ​អនីតិជន​និង​យេនឌ័រ ផែនកា​រងារ​អន្តោប្រវេសន៍ និង​ផែនកា​រងារ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ​និង​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។

​ចូលរួម​ក្នុង​ឱកាស​នេះ​ដែល មាន​លោក លោកស្រី ជា​ស្នងការរង អនុប្រធាន​ផែន នាយ នាយ​ង​ការិយាល័យ ជំនាញ នាយ នាយ​ង​ផ្នែក​និង​មន្ត្រីនគរបាល​ចំណុះ​ផែន​ទាំង​០៥ នៅក្នុង​ឱកាស​នោះ​លោកស្នងការ ក៏​បាន​ផ្ដាំផ្ញើរ អោយ​មន្ត្រី​កងកម្លាំង នគរបាល​ទាំងអស់ ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​គ្នា​អោយបាន​ល្អ និង​ខិតខំ​បំពេញការងារ តាម​ផែនកា​រណ៍​ថ្នាក់លើ បាន​ដាក់​អោយ និង​នាំគ្នា​ថែរក្សា អោយបាន​នូវ​សន្តិភាព និង​សន្តិសុខ ជូន​បងប្អូន​ប្រជា​ពលរដ្ឌ​របស់​យើង​នូវ ទូទាំង​ខេត្ត​បាត់ដំបង ហើយ​លោក​ស្នងការ​ក៏បាន​ជូនពរ​ដល់​កងកម្លាំង​ទាំងអស់ មាន​សុខភាព​ល្អ​បរិបូណ៌ គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ