ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម អ៊ុំ រាត្រី បាន​ចុះ​សួរសុខទុក្ខ​កងកម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ចុះជួយ​ច្រូតស្រូវ​លិច​ទឹក​របស់​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​ចុះ​សួរសុខទុក្ខ​កងកម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ចុះ​ជួយ​ច្រូតស្រូវ​លិច​ទឹក​របស់​ប្រជាពលរដ្ឋ​ជាង ២០​ហិកតា ក្នុងភូមិ​ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ព្រមទាំង​នាំយក​ភេសជ្ជ​: ទឹកក្រូច​កូការ ២០​យួរ ទឹក​ខា​រ៉ា​បាវ គោ​ជល់ M150 ១០​កេស និង​ប្រេងសាំង​ចំនួន ៣០០​លីត្រ ផ្តល់ជូន​កងកម្លាំង​ដែល​កំពុង អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ថ្លែងថា​បើ​គ្មាន​ការ​ចុះជួយ​ទាន់​វេលា​ទេ ស្រូវ​ដែល​លិចលង់​នេះ និង​ត្រូវ​ខូចខាត​ទាំងស្រុង​ថ្វី​ត្បិត​មិន​អាច​ធ្វើការ​ច្រូតកាត់​បាន​ទាំងស្រុង តែ​អាច​ដណ្តើមបាន​ខ្លះ​ចេញពី​ទឹកជំនន់ ដើម្បី​ជា​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ការរស់នៅ​បាន​មួយ​រយៈពេល​ដែរ​។​

​នៅក្នុង​ឱកាស​ចុះ​ជួប​សួរសុខទុក្ខ​នោះ ឯកឧត្តម អ៊ុំ រាត្រី បាន​កោតសរសើរ​ដល់​ទឹកចិត្ត​កងកម្លាំង នៃ​អង្គភាព​ទាំងពីរ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ មិន​គិត​ពី​ការនឿយហត់​ជួយ​ច្រូតស្រូវ​បងប្អូន​ដែល​កំពុង​រង​ការលិចលង់​ដោយ​ទឹកជំនន់​។​

​លោកស្រី គង់ សុភាព មេឃុំ​រហាត់ទឹក បាន​លើកឡើង​ថា ស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ ពួកគាត់​ធ្វើ​ស្រែ​បាន​ច្រើន សម្រាប់​ឆ្នាំ​នេះ​។ គ្រោះរាំងស្ងួត​អូសបន្លាយ​រយៈពេល​យូរ​នា​ដើមរដូវ ធ្វើ​ឱ្យ​ស្រូវ​ដែល​បងប្អូន​ធ្វើបាន​ត្រូវ​ងាប់​អស់​ស្ទើរ​គ្មាន​សល់​។ ស្រូវ​សេសសល់​តិចតួច ត្រូវបាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​បន្ទាប់ពី​ស្រូវ​ទុំ​ជិត​ល្មម​ច្រូត​កាត់​។​

​​ជាមួយ​នោះ​ដែរ​ឯកឧត្តម អ៊ុំ រាត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កូនតូច​សូម​បង្កើន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​បំផុត​មិន​ត្រូវ​ឱ្យ​លេង​ទឹក​ឡើង​ដើមឈើ​នោះ​ទេ ជៀសវាង​ការ​លង់ទឹក សត្វ​តិច ឬ​ខាំ​ ។

លោក​វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​លើកឡើង​ថា នេះ​ជា​ថ្ងៃទី​២​ហើយ ដែល​កងកម្លាំង​កងពល​បាន​ចុះជួយ​ច្រូតកាត់​បងប្អូន​ប្រជាកសិករ​ក្នុងភូមិ​នេះ​។ ថ្វី​ត្បិត​មាន​ការលំបាក​បន្តិច​ក្តៅ ត្រូវ​ត្រាំ​ក្នុង​ទឹក​យូរ​ម៉ោង ប្រឈម​នឹង​ការវាយប្រហារ​ពី​សំណាក់​ពពួកសត្វ​អសិរ​ពឹស តែ​បងប្អូន​កងកម្លាំង​មានការ​រីករាយ​ក្នុង​ការជួយ​រហូត​រួចរាល់​ទាំងស្រុង ៕

Filed in: ព័ត៌មានជាតិ