ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម វ៉ី សំណាង អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ទារក​ដែល​ទទួលមរណភាព​ដោយសារ​លង់ទឹក កំពង់ស្ពឺ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម វ៉ី សំណាង អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ទារក​ដែល​ទទួលមរណភាព​ដោយសារ​លង់ទឹក កំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃ​ច័ន្ទ ១១​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោស​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ដឹង​នាំ​ដោយ​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត រួម​ទាំង​អនុសាខា​ស្រុក​គងពិសី និង​សហការី បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព​ទារក ផេង ជាតិ ភេទ​ប្រុស អាយុ ៧​ខែ បាន​ទទួលមរណភាព​ដោយ​លង់ទឹក ស្ថិតនៅ​ភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​នូវ​មនុស្ស​ជាទី​ស្រលាញ់ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សម្ភារៈ​ដែល​សាខា​បាន​ផ្ដល់​ជូន​រួមមាន ៖ អង្ករ ៥០​គីឡូក្រាម មី ២​កេស ត្រីខ ២០​កំប៉ុង ទឹកត្រី​ទឹក​ស៉ីវ ២​យួរ ប្រេង​ឆារ ២​ដប ទឹកដោះគោ ២​កំប៉ុង នំ​ធុង ២​ធុង និង​ថវិកា​ចំនួន​៤០០,០០០​រៀល​ផង​។​

Filed in: ព័ត៌មានជាតិ