ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​កម្ពុជា​កំពុង​រៀបចំ​ច្បាប់​វិនិយោគ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​វិនិយោគិន​បរទេស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្ដល់​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​បរទេស​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការមេ ភស្តុភារ​កម្ម​ជាតិ ដែល​ទាមទារ​ឱ្យមាន​ការវិនិយោគ​យ៉ាងច្រើន​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​វិស័យ​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​បាន​និង​កំពុង​ធ្វើការ​គិត​គូរ​រៀបចំ​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ប្រទេស​សឹង្ហ​បុរី​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ទោះបី​មាន​បញ្ហា​ជំងឺ​កូវី​ដ​១៩​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​លើកកម្ពស់​គុណភាព និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ក្នុងនោះ​កម្ពុជា​បាននិងកំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ ព្រមទាំង​បាន​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ផងដែរ​។ ជាងនេះទៀត​ថ្មីៗ​នេះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចេញ កញ្ចប់​ថវិកា​ជាតិ ប្រមាណ​១០០​ទៅ​១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កំណែទម្រង់​លើ​វិស័យ​ដឹកជញ្ជូន ដោយ​ប្រើប្រាស់​យន្តការ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​រួម​មាន​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ការប្រឡង​យក​បណ្ណ​បើកបរ ដោយ​ធ្វើការ​ទូទាត់​ថ្លៃ​សេវា​តាម​រយៈ​ធនាគារ​ដៃគូ និង​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ផ្លូវ​ខូច​មកកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក Alexander C. Feldman ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​វិធានការ​ទប់ស្កាត់​ផលប៉ះពាល់​មួយចំនួន​ពី​ជំងឺ​កូវី​ដ​-១៩ និង​ទោះបី​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​នេះ​ក៏​ដោយ ក៏​កម្ពុជា​នៅ​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​ការបន្ត​ជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ត​ទៀត​ដែរ​។​

​ក្រុមហ៊ុន​ទាំងអស់​ក៏​បាន​ចូលរួម​សម្ដែង​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការបណ្ដាក់ទុន​កម្ពុ​ជា ព្រមទាំង​បាន​សន្យាថា នឹង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមហ៊ុន​ដៃគូ​ដទៃទៀត​ឱ្យ​ងាក​មក ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​។​

​ជាមួយគ្នានេះដែរ តំណាង​ក្រុមហ៊ុន​មួយចំនួន ក៏​បាន​ជម្រាបជូន លោក​ទេសរដ្ឋមន្ត្រី និង​គណៈប្រតិភូ​អំពី​បច្ចុប្បន្នភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន និង​បាន​ស្វែងរក​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ជាមួយ​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន រួមទាំង​ការលើកកម្ពស់​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ និង​វិស័យ​ភស្តុភា​រកម្ម ក្រោយ​វិបត្តិ​ជំងឺ កូវី​ដ​-១៩ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្ដា​ក្រុមហ៊ុន​អាមេរិក​មួយចំនួនឲ្យ​កាន់តែ​មាន​សភាព​ខ្លាំងក្លា​ឡើង​ថែម​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Visa សហការ​ជាមួយ​ក្រសួង ក្នុង​ការផ្តល់​សេវា​ទូទាត់​តាម​អន​ឡា​ញ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន Ford សិក្សា​លទ្ធភាព​របស់​ខ្លួន​លើ​ការផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត បន្ថែម​លើ​មជ្ឈមណ្ឌល​សេវា​ដែល​ខ្លួន​មាន​នៅ​កម្ពុជា ដើម្បី​បង្វិត​សេវា​ឱ្យ​ខិតជិត ប្រជាពលរដ្ឋ ដោយហេតុ​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន General Electric ដែល​បាន​ផ្តល់​សម្ភារៈ​ដល់​មន្ទី​រ​ពេទ្យ​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​កម្ពុជា និង​ក្រុមហ៊ុន​Herbalife Nutrition ដែល​បាន​និង​បន្ត​ការគាំទ្រ​ដល់​វិស័យ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ