ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន​ស្នងការ​ខេត្ត​បាត់ដំបង បាន​ពាំនាំ​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​លោក​ជិន លី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)-​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ១០​កើត ខែអស្សុជ​ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ កញ្ញា​ឆ្នាំ​២០២០ អនុវត្ត​តាម​លក្ខន្តិកៈ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានប្រគល់​ថវិកា​សមា​គម​មិត្ត​នគរបាល​ជាតិ កម្ពុជា​ជូន​ដល់​ក្រុមគ្រួសារ​សព​លោក ជិន លី ជា​និវត្តជន៍ អតីត​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដែល​លោក​បាន​ទទួលមរណៈភាព​កាលពី​យប់​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ​២០២០​វេលា​ម៉ោង ១៩​និង​០២​នាទី​ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ ហើយ​សព​កំពុង​តំកល់​ធ្វើ​បុណ្យ​ក្នុង​លំនៅដ្ឋាន​ស្ថិតនៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ក្នុងពេល​ជាមួយគ្នា​នេះ​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ក្រុង​បាត់ដំបង​ដែល​មាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​និង​ជា​ប្រធាន​សមាគម​បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ចូលរួម​ប្រគល់​ថវិកា​សមាគម​នាពេល​នោះដែរ​។​

​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦,០០០,០០០​រៀល​(​ប្រាំមួយ​លាន​រៀល​) ថវិកា​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ចំនួន​៤,០០០,០០០​រៀល​(​បួន​លាន​រៀល​) ថវិកា​ផ្ទាល់​របស់​លោក​ស្នងការ​ចំនួន​២០០​ដុល្លា អង្ករ​ចំនួន​៥០​គីឡូក្រាម ភេសជ្ជៈ​ចំនួន​០៤​កេស ទឹកបរិសុទ្ធ​ចំនួន​០៤​កេស បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដើម្បី​បាន​ចាត់ចែង​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ ។​

​ក្នុងនាម​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធា​សមាគម​មិត្ត​នគរបា​ល​ជាតិ​កម្ពុជា​ព្រមទាំង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​ជា​អគ្គលេខាធិការ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ចំពោះ​ក្រុមគ្រួសារ​សព​។​

​ជាមួយនេះដែរ ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​លោក​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​សមាជិក​និង​ក្រុម​គ្រួសារ​សមាជិក​សមាគម ជាក់ស្តែង​ក្នុង​ឱកាស​នេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​សមាគម​លោក​បាន​នាំយក​នូវ​វិកា​សមាគម​មក​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដើម្បី​បាន​ចាត់ចែង​និង​ប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យ​ផងដែរ​។​

​ក្នុង​ឱកាស​នេះ​ដែរ ក្រុមគ្រួសារ​សព​បាន​សម្តែង​នូវ​អំ ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​គឹ​ត​គូរ​ពី​សុខទុក្ខ​និង​ការលំបាក​របស់​ក្រុម​គ្រួសារ​សមាជិក​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ក៏​ដូច​ក្រុម​គ្រួសារ​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​នៃ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​រួម​ទាំង​ថ្នាក់​ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ផង ៕
​

Filed in: ព័ត៌មានជាតិ