ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ ហួត សុធី ចូលរួម ធ្វើការ​លើក​ស្លាក​ក្លោងទ្វារ​ ​កងកម្លាំង​អន្តរាគមន៍​ក្រុង​សំរោង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង និង សំណេះសំណាល ជាមួយ​កងកំលាំង និង​ប្រជា​ការពារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្ដរមានជ័យ ÷ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា ម៉ោង ៧:០០​នាទី លោក​ឧត្តមសេនីយ៍ ហួត សុធី ស្នងការ​នគរបាល​ខេត្ត អមដំណើរ​ដោយ លោក​អធិការ​, លោក​អធិការរង​, លោក​ចៅសង្កាត់​, លោកនាយ​ប៉ុស្តិ​រដ្ឋបាល​ទាំង​៥ កងកម្លាំង​អន្តរាគមន៍​ក្រុង​សំរោង និង​ប្រជា​ការពា​ភូមិ បាន​ចូលរួម ធ្វើការ​លើក​ស្លាក​ក្លោងទ្វារ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កូន​គ្រៀល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង និង សំណេះសំណាល ជាមួយ​កងកំលាំង និង​ប្រជា​ការពារ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ថ្លែងអំណរគុណ និង កោត​ស​សើរ​ដល់​កងកម្លាំង​ប៉ុស្តិ អន្តរាគមន៍ និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ធ្វើ​ការណែនាំ​អំពី​តួនាទី​ភារកិច្ច វិន័យ​០០៦ របស់​កម្លាំង​នគរបាលជាតិ​, សិទ្ធិ និង​តួនាទី​ភារកិច្ច​របស់​ប្រជា​ការពារ ទាំង​កម្លាំង​នគរបាល និង​ប្រជា​ការពារ ត្រូវតែ​មាន​ការសហកា​រ​គ្នា​ល្អ ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​បន្ទាប់មក លោក​ឧត្តមសេនីយ៍ ស្នងការ បាន​ចែក​ជូន​ថវិកា​ដល់​កម្លាំង​អន្តរាគមន៍​ក្រុង ចំនួន *២៥០,០០០​រៀល​* និង​ប្រជា​ការពារ​ចំនួន *២៥០,០០០​រៀល​* ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ