ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរខណ្ឌ​ដូនពេញបន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​លក់​ហ្គាស​ចំនួន​៤​កន្លែង​ទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​លក់​ហ្គាស​ចំនួន​៤​ទីតាំង ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ កាលពីព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការរង ទទួល​ផែន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យឲ្យអ​ស់​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​។​

​ក្រោយពី​ទទួលបាន​បទបញ្ជា​នេះ​រួច​មក លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា បាន​ណែនាំ​ឲ្យ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចុះ​ធ្វើ​ការដឹកនាំ​មន្ត្រី​ជំនាញ ដោយ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​រួមមាន​៖ លោក​វរសេនីយ៍ទោ គង់ ថូ នាយរង​ការិយាល័យ​, លោក​វរសេនីយ៍ទោ ឯម គឹម​ហ៊ុល នាយរង​ការិយាល័យ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​-​ប៉ុស្តិ៍ ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​: និង​លក់​ហ្គាស​ចំនួន ៤​ទីតាំង​។​
*​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​១ យីហោ សូ​គី​មិច ដែល​មាន​ម្ចាស់​ឈ្មោះ ឌី ច័ន្ទ​ជា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ ដែល​ស្ថិតនៅ​ចំណុច​ដី​ឡូ​តិ៍លេខ​៥ ផ្លូវ​២១៧ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​
*​ទីតាំង​លក់​ហ្គាស​ទី​២ យីហោ ហ្គាស ទាន់សម័យ ដោយ​មាន​ម្ចាស់​ឈ្មោះ ឆ ចេង ភេទ​ស្រី ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​A2Eo ផ្លូវ​លេខ​១៤២ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​
*​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​៣ យីហោ មុជ លក្ខិណា (​តូ​តាល់​) ដោយ​មាន​ម្ចាស់​ឈ្មោះ តាំង មុយ​សេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​២១៧ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។
*​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​៣ យីហោ ភី​.​ធី​.​ធី ដោយ​មាន​ម្ចាស់​ឈ្មោះ ធូ ថា​រិទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២១៧ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​

​ដោយ​នៅក្នុង​ទីតាំង​ចំនួន ៤​កន្លែង ដែល​កម្លាំង​ជំនាញ​យើង​ធ្វើ​ការចុះ​ត្រួតពិនិត្យ​មើល​នោះ ពិតជា​មាន​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពិតប្រាកដ​មែន​។​

​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​មើល​ទីតាំង​ចំនួន ៤​ខាងលើ​រួច​មក កម្លាំង​ជំនាញ​របស់​យើង​បាន​ធ្វើ​ការណែនាំ និង​អប់រំ​ដល់​ម្ចាស់​ទីតាំង ដែល​ប្រកប​អាជីវកម្ម​លក់​សាំង​ទាំងអស់ ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​មក កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​យើង​បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន ៥​ទីតាំង សិត​សឹងតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​, ទីតាំង​លក់​ហ្គាស​ចំនួន ៦​ទីតាំង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយឡែក​ទីតាំង​លក់​ហ្គាស ២​ទីតាំង​ទៀត​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ