ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរការ​ស្ថាបនា​ផ្លូវ និង​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ទាំង​០៣​ភូមិ ក្នុងស្រុក​មង្គល​បូរី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោករ​ត្ន័ ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី ក្រុមការងារ​ស្រុក ឃុំ​ភូមិ និង​ក្រុមហ៊ុន កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ដំណើរការ​ស្ថាបនា​ផ្លូវ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ទាំង​០៣​ភូមិ នៅក្នុង​ស្រុក​មង្គល​បូរី​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​
​ដឹងថា ដោយ​មាន​ការគិតគូរ​ខ្ពស់ ចំពោះ​ការធ្វើដំណើរ​កាត់បន្ថយ​គម្លាត​ពី​ទីក្រុង​ទៅ​ជនបទ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការអភិវឌ្ឍ​ផ្លូវលំ​ជនបទ​ដោយ​ប្រែក្លាយ​ពី​ផ្លូវដី​ក្រាល​ក្រួស​ក្រហម មក​ជា​ផ្លូវ​ក្រាល​កៅស៊ូ បេតុង​ជា​បណ្តើរៗ សម្រាប់​ប្រើប្រាស់​បាន​យូរអង្វែង​នោះ​។​

​ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែង​គម្រោង​ផ្លូវ​៣​គីឡូម៉ែត្រ ដែល​រដ្ឋបាល ខេត្ត​កំពុង​ដំណើរការ​ស្ថាបនា​ដោយ​ចាក់​កៅស៊ូ ប្រភេទ DBST នេះ ដោយ​ប្រើ​ថវិកាខេត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង ការធ្វើ​ចរាចរ​ទៅ​មក និង​ដឹក​កសិផល​មក​កាន់​ទីផ្សា​រ​បាន​លឿន​ស្រប​ទៅ​នឹង​ភាព​រីកចម្រើន ប្រទេសជាតិ​នោះ​។​

​គួរ​ជម្រាប​ថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​DBST មាន​ប្រវែង ៣០០០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ នៅ​ភូមិ​សំរោង ភូម​ផាស៊ី​ស្រា និង​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ប្រជាពលរដ្ឋ ប្តូរ​ពី​ផ្លូវ​គ្រួស​ក្រហម មក​ក្រាល​កៅស៊ូ ជា​គម្រោង​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ​២០២០​។​

​ឯកឧត្តម​អភិបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់ថា អាជ្ញាធរ​ខេត្ត​តែងតែបាន​យកចិត្តទុកដាក់​ប្រឹងប្រែង​គិតគូរ​ជំរុញ​ការជួសជុល​ឡើង​វិញ នូវ​រាល់​ផ្លូវ​ដែល​រង​ការខូចខាត​នៅតាម បណ្តា​ស្រុក​ក្រុង​ឃុំ​សង្កាត់​ភូមិ​ដោយ​កន្លែង​ខ្លះ​ការស្ថាបនា​ឡើង ដោយ​ចាក់​បេតុង​ក្រាល កៅស៊ូ និង​ខ្លះទៀត​ជួសជុល​ដោយ​ក្រាល​ក្រួស​ក្រហម​ទៅតាម​លទ្ធភាព​ថវិកា ដែល​យើង​មាន និង​មួយចំណែក​ក៏​បាន​មក​ពី​ទុន​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​សប្បុរជន​រួមគ្នា​កសាង​៕

Filed in: ព័ត៌មានជាតិ