ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឈ្មួញ​៤​នាក់​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២​ចូល​ទៅ​ខេត្ត​កំពង់ធំ​ឡើង​កក្រើក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះវិហារ ៖ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​បាន​ចុះ​បង្ក្រាប​ដោយ​ចាប់​បាន​ឧកញ៉ា​២​នាក់​ក្នុងនោះ​មាន​ឧកញ៉ា​គង់​ក្រឹង​និងឧ​កញ៉ា​ស៊ឹង​សំអុល​និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​នោះ​បច្ចុប្បន្ន​នេះ​ឈ្មួញ​៤​នាក់​គឺ​ឈ្មួញ​ឈ្មោះ ឃឿន​, ឈ្មួញ​ឈ្មោះ ឆាត​, ឈ្មួញ​ឈ្មោះ បញ្ញា​និង​ឈ្មួញ​ឈ្មោះ​ធី ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២​ចូល​ទៅ​ខេត្ត​កំពង់ធំ​ឡើង​កក្រើក បាន​ធ្វើ​ការរិះគន់​ចំៗ​មក​ថា បច្ចុប្បន្ននេះ បទល្មើស​ព្រៃឈើ​បាន​កំពុងតែ​សម្រុក​កើតមាន​យ៉ាង​ពេញបន្ទុក​គួរឲ្យ​បារម្ភ ឈ្មួញ​ដឹង​ពី​ខេត្ត​ព្រះវិហារ​ចូល​មក​ខេត្ត​កំពង់ធំ​និង​បង្ហួស​ទៅកាន់​បណ្ដា​ខេត្ត​នានា​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​។​

​ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​៤​នាក់​នោះ​ឡើយ ។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ឃឿន​, ឈ្មួញ​ឈ្មោះ ឆាត​, ឈ្មួញ​ឈ្មោះ បញ្ញា និង​ឈ្មួញ​ឈ្មោះ ធី ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ផ្លូវជាតិ​លេខ​៦២​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក​ស៊ុំ ស៊ី​វុត្ថា​ហៅ​តា​វ៉ែនតា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ឃឿន​, ឈ្មួញ​ឈ្មោះ ឆាត​, ឈ្មួញ​ឈ្មោះ បញ្ញា និង​ឈ្មួញ​ឈ្មោះ ធី មិន​អាច​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បាន​ឡើយ ។​

​ប្រភព​ស្និទ្ធ​នឹង​លោក​ស៊ុំ ស៊ី​វុត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឲ្យដឹងថា ទាល់តែ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​និង​លោក​នួន សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ទើប​លោក​ស៊ុំ ស៊ី​វុត្ថា​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ឃឿន​, ឈ្មួញ​ឈ្មោះ ឆាត​, ឈ្មួញ​ឈ្មោះ បញ្ញា និង​ឈ្មួញ​ឈ្មោះ ធី ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​បានឲ្យដឹង​ថា​លើ​ផ្លូវជាតិ​លេខ​៦២ ពី​ខេត្ត​ព្រះវិហារ​ចូល​ទៅ​ខេត្ត​កំពង់ធំ មាន​ស្នាក់​ការត្រួត​ព​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​ហើយ​ឈ្មួញ​ឈ្មោះ ឃឿន​,​ឈ្មួញ​ឈ្មោះ ឆាត​, ឈ្មួញ​ឈ្មោះ បញ្ញា និង​ឈ្មួញ​ឈ្មោះ ធី​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាងគំហុក​តែម្តង​។​ភាព​វិជ្ជមាន​នឹង​ភាពមិនប្រក្រតី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ដែល​កំពុង​ល្បី កក្រើក​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​កំពង់ធំ​និង​ខេត្ត​ព្រះវិហារ​មាន​ការរិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​សមត្ថកិច្ច​និង​អាផ្ញាធរ​ដែល​លើកទឹកចិត្ត​និង​បើកដៃ​ឱ្យ​មេ​ឈ្មួញ​ជាច្រើន​នាក់​ដែល​កេណ្ឌ​កម្លាំង​ចូលទៅ​កាប់បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃឈើ​នៅ​តំបន់ហាមឃាត់​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​នោះ ។ តើ​ករណី​នេះ​ជា​ភាពកម្សោយ​របស់​អភិបាលខេត្ត​សា​ម៉ី​ទាំងពីរ​ឬ​ជា​ការ​បើកភ្លើង​ខៀវ​ដើម្បី​ទទួលបាន​នូវ​លាភសក្ការៈ ?

​ប្រជាពលរដ្ឋ​អ្នក​រកស៊ី​ជា​លក្ខណៈ​គ្រួសារ​បន្តិច​បន្តិច​ស្នើសុំ​មក​អង្គភាព​យើង​ធ្វើ​ការផ្សព្វផ្សាយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ក៏​ដូច​ជា​សារ​មួយ​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​និង​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​អង្គភាព​សារព័ត៌មាន​នៅ​មិនទាន់​ទទួល​បាន​សុំ​ការបំភ្លឺ​ពី​អ្នកពាក់ព័ន្ធ​បាន​នៅឡើយ​ទេ ៕

Filed in: ព័ត៌មានជាតិ