ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ថៅកែ​អង្គរជុំ​សាខា​ទួលគោក​ប្តឹង ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហាផ្ទៃ ទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ រឿង​ដក​កាំភ្លើង​ភ្ជង់ ក្នុង​វង់​ផឹកស៊ី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ក្រសួង​មហាផ្ទៃ ត្រូវ​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក រាជធានី​ភ្នំពេញ បាន​ដាក់ពាក្យ​ប្តឹង បន្ទាប់​ពី​មន្ត្រីនគរបាល​រូបនេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​លោក និង​ភរិយា​។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​។

​ជនរងគ្រោះ​ឈ្មោះ ជុ​យ សុខ​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៩១ ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជា​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក បាន​ប្ដឹង​លោក ថ្លាង ភិន​រ៉ា ជា​មន្ត្រី​នគរបាល ឋាន​:​ជា​ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ ទៅកាន់​ស្ថាប័ន​ចំនួន​៣
​ទី​១៖ ប្តឹង​ទៅកាន់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​
​ទី​២៖ ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ
​ទី​៣៖ ប្តឹង​ទៅ​កាន់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការប្ដឹង​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រីនគរបាល​ខាងលើ បាន​ជេរប្រមាថ និង​គំរាម​បាញ់​សម្លាប់​ជនរងគ្រោះ និង​ភរិយា ដោយ​ដក​កាំភ្លើង​ពី​ចង្កេះ​អា​មេ​បញ្ចូល​គ្រាប់​តម្រង់ ទៅលើ​ជនរងគ្រោះ និង​ភរិយា ដែល​កំពុង​ហូប​អាហារ​ថ្ងៃត្រង់​នៅក្នុង​ហា​គុយទាវ​អង្គរជុំ សាខា​ទួលគោក​ផ្ទាល់​តែម្ដង​។​
​លោក ជុ​យ សុខ​ហេង បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​ថា នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​២០ ខែ​កញ្ញា វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ លោក​បាន​រៀបចំ​ការហូ​ប​ចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ​៨​នាក់​ជា​លក្ខណៈ​មិត្តភាព នៅ​ទីតាំង​ហាង​គុយទាវ​របស់ខ្លួន ព្រោះ​មិន​មាន​ការបើក​លក់​នោះ​ទេ​ជា​ថ្ងៃបុណ្យ​ភ្ជុំ​។​

​លោក សុខ​ហេង រៀបរាប់​ទៀត​ថា លុះ​ការ​ហូបចុក​បាន​មួយសន្ទុះ ក៏​លោក ថ្លាង ភិន​រ៉ា ដើរ​ចូល​កន្លែង​ហូបចុក​របស់​លោក​ដោយ​មិន​មាន​ការអញ្ជើញ​នោះ​ឡើយ តែ​ដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាតឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែម្តង​។​

​លោក សុខ​ហេង បន្តថា ការ​ហូបចុក​បាន​បន្ត​រហូតដល់​ម៉ោង​ប្រមាណ​២​រសៀល មិត្តភក្តិ​មួយចំនួន​បាន​ត្រឡប់ទៅផ្ទះ​អស់ នៅសល់​មនុស្ស​ប្រមាណ​តែ​៥​នាក់​ប៉ុណ្ណោះ រួម​មាន​រូប​លោក និង​ភរិយា​ផង អង្គុយ​ហូប​ចុក​មួយ​តុ​រួមគ្នា​។ ពេលនោះ​លោក ថ្លាង ភិន​រ៉ា ដែល​មាន​អាការៈ​ស្រវឹងស្រា​ផង​នោះ ក៏​បាន​ចាប់ផ្តើម​ប្រើ​ពាក្យសម្តី​ព្រមាន​ពី​ការបិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅមុខ​ហាង​គុយទាវ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថ្លាង ភិន​រ៉ា ថែមទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​នាយ​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បិទ​ហាង​គុយទាវ​អង្គរជុំ​ពេលណា​ក៏​បាន​ថែម​ទៀត​ផង​។​

​នៅក្នុង​ពាក្យបណ្តឹង​លោក សុខ​ហេង បាន​រៀបរាប់​ថា ក្រោយ​មាន​ការលើកឡើង​បែបនេះ លោក​ក៏​បាន​តមាត់​ទៅ​វិញ​ថា ហាង​របស់​លោក​លក់​គុយទាវ កាហ្វេ មិន​បាន​លក់​គ្រឿងញៀន​អី​នោះ​ទេ ហេតុអ្វី​ក៏​ចង់​បិទ​ហាង​របស់លោក​។​

​បើ​តាម​ការរៀបរាប់រ​បស់​លោក សុខ​ហេង ក្រោយ​ពី​ប៉ះ​សម្តី​គ្នា​បែបនេះ លោក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហាផ្ទៃ បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅលើ​រូបលោក និង​ភរិយា​។ លោក សុខ​ហេង បាន​បន្តថា មិន​ត្រឹមតែ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​នោះទេ លោក ភិន​រ៉ា បាន​ប្រើ​សម្តី​ធ្ងន់ៗ​គំរាម​សម្លាប់​រូបលោក និង​ភរិយា​ថែមទៀត​ផង​។​

​ក្នុង​ពាក្យបណ្ដឹង​ដដែល​នេះ ជនរងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​ស្នើ​សូម​ឲ្យ​ច្បាប់​ផ្តន្ទាទោស​លើ​មន្ត្រី​នគរបាល​នោះ​ធ្ងន់ធ្ងរ​ជាទីបំផុត មិន​អាច​លើកលែង​បាន​៕

Filed in: ព័ត៌មានជាតិ