ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​មន្ត្រី ចុះ​ត្រួតពិនិត្យ​ផ្លូវ​និង​ការដាក់​លូ​រំដោះ​ទឹក ចំណុច​ផ្លូវ​វៀង​ស្ពាន ដែល​កំពុង​សាងសង់​ជាប់​ព្រំប្រទល់​និង​ខណ្ឌ​កំបូល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ និង​សាលា​សង្កាត់​ព​ន្សាំ​ង ចុះ​ត្រួតពិនិត្យ​ផ្លូវ​និង​ការដាក់​លូ​រំដោះ​ទឹក ចំណុច​ផ្លូវ​វៀង​ស្ពាន​ដែល​កំពុង​សាងសង់​ជាប់​ព្រំប្រទល់​និង​ខណ្ឌ​កំបូល ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្នុង​ការចុះពិនិត្យ​នេះ ឯកឧត្តម សុខ សម្បត្តិ បាន​នែ​នាំទៅ​ដល់​ចៅសង្កាត់​ព​ន្សាំ​ង​ត្រូវ​ពិនិត្យ​និង​តាមដាន​ទឹក​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឲ្យបាន​ជាប់​ជា​ប្រចាំ​នៅ​តំបន់​ណា​ដែល​ជន់​លិច ដោយសារ​ពុំ​មាន​លូ​បង្ហូ ចំពោះ​មុខ​នេះ​ត្រូវ​កាយ​ប្រឡាយ​ទៅកាន់​ប្រឡាយ​មេ​ដើម្បី​រំដោះ​ទឹក​ចេញ​ពិសេស​គឺ​ផ្លូវ​ដែល​ទទួលរង​នូវ​ការ​លិច​ទឹក បើ​រំដោះ​ទឹក​បាន​គឺ​ត្រូវ​រំដោះ​ទឹក​ចេញ​ជា​បន្ទាន់​ព្រោះ​បើ​ទុក​ទឹក​ឲ្យនៅ​លិច​យូ​វា​នឹង​អាច​ធ្វើឲ្យ​ខូចផ្លូវ​ថែមទៀត​ផង​។​

​ជាងនេះទៅទៀត លោក​ក៍បាន នែ​នាំ​ឲ្យ​ក្រុមហ៊ុន​ដែល​ម៉ៅ​ការធ្វើ​ស្ពាន​នៅ​ភូមិ​ចុង​ថ្នាល់ ត្រូវ​ដាក់លូ​មុខ​១​ម៉ែត្រ​ឲ្យបាន​២​កង់ ហើយ​ត្រូវ​កាយ​ផ្លូវទឹក​ឲ្យបាន​ហូ​ខ្លាំង ដើម្បី​កុំឲ្យ​ស្ទះ​ទឹក​នៅ​ខាងលើ ព្រោះថា​ទឹកភ្លៀង​មិនទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ដូចនេះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​ទទួល​រង​នូវ​ការលិចលង់​បើ​យើង​មិន​បាន​ការពារ​ទំនប់​នេះ​ឲ្យបាន​រឹងមាំ​ទេ​និង​បង្ហូ​ទឹក​ឲ្យបាន​លឿន​ទេនោះ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខណ្ឌ និង​ក្រុម​ការងា​រក៍បាន​ទៅ​ពិនិត្យ​មើល​ស្រៈ​រណ្តៅ​តា​កៅ ដែល​ដាក់លូ​មួយ​កង់​ទឹក​ហូ​មិនទាន់ ហើយ​លោក​បាន​ហៅ​មេការ​ស្រៈ​រណ្តៅ​នោះមក​ធ្វើ​ការនែនាំ​ឲ្យ​ដាក់លូ​បន្ថែម​១​កង់​ទៀត ដើម្បី​បង្ហូ​ទឹក​ឲ្យបាន​លឿន​កុំឲ្យ​ចា​ល់​ទឹក​នៅ​ក្នុង​ភូមិ​ខាងលើៗ​ពិសេស​គឺ​ភូមិ​ចុង​ថ្នល់​តែម្តង​។​

​ឯកឧត្តម​បញ្ជាក់ថា បើ​យើង​មិន​ការពារ​ដូចនេះ​ទេ​ការ​ជន់​លិច​វា​នឹង​ធ្វើឲ្យ​ខូច​ថ្ន​ល់​ផង និង​ខាតបង់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ថែមទៀត​ផង​ដែរ​។ ព្រោះ​កន្លងមក​ពេល​ធ្លាក់ភ្លៀង​ម្តងៗ ទឹក​ដក់​ពេញ​ផ្លូវ លិចលង់​លំនៅឋាន ដោយសារតែ​គ្មាន​ប្រព័ន្ធ​លូ​គ្រប់គ្រាន់ ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពិបាក ប្រកប​អាជីវកម្ម​ឆ្លងកាត់ និង​ធ្វើ​ដំណើរ​ចេញចូល​លំនៅឋាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ