ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង និង​ផ្តល់​សេវា​ក្នុង​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​.​ថ្ងៃ​អង្គារ ៥​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង និង​ផ្តល់​សេវា​ក្នុង​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរង​ខេត្ត លោក​ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក​ស្នងការរង លោក​មេបញ្ជាការរង​ក​ង​កម្លាំង​ទាំងបី​ប្រភេទ លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ មានប្រសាសន៍ថា​៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹង​ធ្វើឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​អំពី​ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​ការផ្តល់​សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ ដោយ​ផ្តល់​អត្ថប្រយោជន៍ និង​ពន្លឿន​ការផ្តល់សេវា កាត់បន្ថយ​ពេលវេលា ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​តាម​អន​ឡាញ ដែល​អាច​អនុញ្ញាត​ឲ្យ​រាជធានី ខេត្ត ធ្វើការ​កត់ត្រា​សេវា គ្រប់គ្រង​ចំណូល តាមដាន​ចរន្ត​ការ​ឯកសារ និង​ផ្តល់​ភាពងាយស្រួល​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក្នុង​ការពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការផ្តល់​សេវា ជាពិសេស​អ្នកស្នើសុំ​សេវា ក៏​អាច​តាមដាន​ពិនិត្យមើល​ចរន្ត​ការ​ឯកសារ​របស់ខ្លួន​បាន​ផង​ដែរ​។​

​ឯកឧត្តម បានធ្វើ​ក្រើនរំលឹក​ដល់​អង្គភាព​ច្រក​ចេញ​តែ​មួយ ត្រូវ​ពង្រឹង​របៀបរបប​បំពេញការងារ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ឲ្យបាន​ល្អ​ប្រសើ ជូន​ប្រជាពលរដ្ឋ​។ លើសពីនេះ មន្ត្រីរាជការ​ត្រូវ​ផ្លាស់ប្តូរ​អត្ត​ច​រឹត​ពី​មន្ត្រី មក​ជា​អ្នកបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ភាពស្មោះត្រង់ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​គោលការណ៍​៥​ចំណុច​ដែល​ជា​គ្រឹះ ក្នុង​ការផ្តល់​សេវា គឺ សាមញ្ញ សីលធម៌​វិជ្ជាជីវៈ គណនេយ្យភាព ការជឿ​ទុកចិត្ត និង​តម្លាភាព​៕

Filed in: ព័ត៌មានជាតិ