ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បានទទួល​អំណោយ​សប្បុរសធម៌​ពី ព្រះ​តេជគុណ ប៊ុន ណេង ចៅអធិការ​វត្ត​ឥន្ទ​ញាណ ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បានទទួល​អំណោយ​សប្បុរសធម៌​ពី ព្រះ​តេជគុណ ប៊ុន ណេង ចៅអធិការ​វត្ត​ឥន្ទ​ញាណ ខេត្ត​ព្រះសីហនុ បាន​ឧបត្ថម្ភ អង្ករ ២​តោន មី ១១០​កេស​តូច ទឹកត្រី ទឹកស៊ីអ៊ីវ ៨០​យួរ សម្ភារ​ផ្ទះបាយ ៦០​ឈុត និង​ថវិកា​ចំនួន ៤.០០០.០០០ រៀល (​បួន​លាន​រៀល​)​។

​ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​តេជគុណ ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​ដល់​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​» ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ