ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​សួរសុខទុក្ខ មន្ត្រី​ស្នងការ​នគរបាល​ចូលនិវត្តន៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ​៖​ ដើម្បី​ជាការ​ផ្សារភ្ជាប់​រវាង​អតីត​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីនគរបាល​ជំនាន់​មុន និង ថ្នាក់ដឹកនាំ​មន្ត្រីនគរបាល​ជំនាន់​ក្រោយ​ឲ្យ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត ក៏​ដូច​ជា​ការ​រំលឹក​ដឹងគុណ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​សហការី បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ដល់​អតីត​ស្នងការរង ដែល​បាន​ចូល​និវត្តន៍​មាន​លោក ឈឿង សុខុម និង​លោក ពៅ ស៊ីដន ដល់​គេហដ្ឋាន​ផ្ទាល់​។​

​មានមតិ​សំណេះ​សំ​ណាន​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​ថ្លែងថា ដោយ​ក្នុងអំឡុងពេល​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​នេះ លោក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផ្សេងទៀត មាន​ការជាប់រវល់​ក្នុង​ភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឧ មិន​បាន​ចុះ​សួរសុខទុក្ខ​ដល់​លោក​ពូ ក៏​ដូច​បងៗ​។​ក្រោយ​ពី​ចប់​ពិធីបុណ្យ​នេះ លោក​រួម​ទាំង​សហការី បាន​ចុះមក​សំណេះសំណាល​សួរ សុខទ​ក្ខ​ដោយ​ក្តី​នឹករលឹក ឲ្យ​កាន់តែ​មាន ភាព​ស្និត​ស្នា​ល​(​ពោល​គឺ​ទំពាំង​មិន​ភ្លេច​ប្ញ​ស្សី​)​។​

​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​នោះដែរ លោក​និង​ក្រុមការងារ បាន​នាំយក​នូវ​អំណោយ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ប្រគល់​ជូន​ក្នុង​ម្នាក់ៗ មាន​ថវិកា ចំនួន​៥០​ម៉ឺន​រៀល និង​ទឹក​ត្រចៀក​កាំ​០១​កន្ត្រក ព្រមទាំង​គោរព​ជូនពរឲ្យ​រៀមច្បង​ទាំងអស់ មាន​សុខភាព​ល្អ បរិ​បូរ មាន​កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ឈឿង សុខុម និង​លោក​ពៅ ស៊ីដន អតីត​ជា​ស្នងការរង ចូល​និវត្តន៍​ក៏​បាន​ថ្លែង​អគុណ និង​បាន​ជូនពរ​ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ ស្នងការរង រួមទាំង​មន្ត្រី​នគរបាល​ខេត្ត​ទាំងអស់ សូមឲ្យ​មាន​សុខភាព​ល្អ សម្រេចបាន​នូវ​រាល់​ភារកិច្ច​ទាំងឡាយ​ទាំងពួង ដែល​ថ្នាក់លើ​ប្រគល់​ជូន​និង​ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ