ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត​លើ​ក​ទី​២៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា​ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែសី​ហា ឆ្នាំ​២០២០ លើក​ទី​២៩ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​។​

​កិច្ចប្រជុំ​ផ្តោត​សំខាន់ លើ​ការ​ពិនិត្យ​ពិភាក្សា ស្ដីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ ស្ថានភាព​ទេសចរណ៍​នៅក្នុង​ខេត្ត​កំពត​អំឡុង​ពេល​ភ្ជុំបិណ្ឌ​រួម​និង​បញ្ហា​ប្រឈម​សំណូមពរ​តម្រូវការ​នៅ​មូលដ្ឋាន​ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ​និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​មន្ទីរ​អង្គ ភាព កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ក្រុង ស្រុក បាន​សហការ​អនុវត្ត​សម្រេច​លទ្ធផល​ការងារ​បាន​ល្អប្រសើរ​ក្នុង​រយៈពេល ជាង​៨​ខែ​ឆ្នាំ​២០២០​នេះ​គួរឲ្យ​កត់សម្គាល់​សម្រា​ប់​រដ្ឋបាល​ខេត្ត​កំពត​។ ក្នុងនោះ​រក្សា​ការពារ ធានាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោះស្រាយបាន រាល់​បញ្ហា​ប្រឈម សំណូមពរ តម្រូវការ ជូន​ប្រជាពលរដ្ឋ ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ​ឬ​បញ្ហា​ផ្សេងៗ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​។ ពិសេស​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃនេះ ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៨​ម៉ឺន​នាក់ បាន​ជាប់​ជា​ចំណាត់ថ្នាក់​លេខ​៣​ទូទាំង​ប្រទេស​តាម​ការវាយតម្លៃ​របស់​ក្រសួង​ទេសចរណ៍​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា លទ្ធផល​ទាំងនេះ​ផ្ដើមចេញ​ពី​កិច្ចខិតខំ​របស់ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង ស្រុក​បាន​រួម​សហការ​គ្នា អនុវត្ត​ផែនការ ការងារ​រដ្ឋបាល​ខេត្ត​បានល្អ ដោយ​ពុំ​មាន​បាតុភាព​អសកម្ម ឬ​បទ​ល្មើស​និង​បញ្ហា​ធំដុំ​ឡើយ ថែម​ទាំង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ​សាធារណៈ តាម​មូលដ្ឋាន ពិសេស​ការអនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ តាម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ពុំ​មាន​ការឆ្លង​នៅក្នុង​សហគមន៍​ឡើយ​។

​ក្នុងឱកាស​នោះ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី ក្នុង​តំបន់ការពារធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំកន្លងមក ដែល​ផែនការ​នេះ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាមួយនេះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក ដល់​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ទ្រង់​ស្រុក​ពាក់ព័ន្ធ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​នេះ​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធភាព​។ ហើយ​បើ​មាន​មន្ត្រី​ណា មាន​ការអនុវត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​លេចចេញ​ជា​បាតុភាព​អសកម្ម សូម​ប្រញាប់​ដកខ្លួន​ចេញ​និង​អនុវត្ត​ឲ្យមាន​ការប្រុ​ង​ប្រយ័ត្ន ហើយ​អាជ្ញាធរ​ក៏​មិន​ត្រូវ​ចុះហត្ថលេខា បញ្ជាក់​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ដោយ​ពុំ​មាន​ការវាយតម្លៃ ឬ​មាន​តម្លាភាព​ជាក់លាក់​ចំពោះ​ការសុំ​កាន់កាប់​ដី នៅក្នុង​តំបន់ការពារធម្មជាតិ​នេះឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ