ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​ក្រុមហ៊ុន Union Development Group ឥឡូវ​នេះ​ដល់​វេន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC វិញ​ម្ដង ដែល​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ក្រុមហ៊ុន Union Development Group​។ ក្រុមហ៊ុន Union Development Group ដែល​បោះទុន​វិនិយោគ​នៅ​ខេត្ត​កោះកុង ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ ។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០​កញ្ញា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ដោយ​បញ្ជាក់​ថា​ការដាក់ទណ្ឌកម្ម​នេះ​មិន​ត្រឹម​តែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការវិនិយោគ​នៅ​កម្ពុជា​ទាំងមូល​ផងដែរ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​កម្រាស់​៣​ទំព័រ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC​សង្កត់ធ្ងន់​ថា​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​ក្រុមហ៊ុន UDG ធ្វើឡើង​ក្រោម​ហេតុផល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាល់តែសោះ​។​

ក្នុងនាម​ជា​ស្ថាប័ន​ទទួលបន្ទុក​លើ​ការវិនិយោគ​របស់​បរ​ទេស​នៅ​កម្ពុជា CDC​បាន​ពន្យល់​បំភ្លឺ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៥ ដែលមាន​ខ្លឹមសារ​ផ្ទុយ​ទាំងស្រុង​ពី​ការលើកឡើង​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​។ បើតាម CDC ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ​មិនមែនជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដូច​ការអះអាង​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នោះទេ​។ និង​ថា​គម្រោង​អភិវឌ្ឍ​របស់ UDG ធ្វើឡើង​ក្រោម​កិច្ចសន្យា​ជួល​ទីតាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​តាម​ច្បាប់ បទបញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។​ចំពោះ​ការចោទប្រកាន់​ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ដី​របស់​ខ្លួន CDC បញ្ជាក់ថា មែនទែនទៅ គឺ​ពលរដ្ឋ​ទៅវិញ​ទេ​ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​ហើយ​ក្រុមហ៊ុន UDG បាន​ធ្វើការ​ជាមួយ​អន្ដរក្រសួង​ក្នុង​ការដោះស្រាយ​ជាមួយ​ពលរដ្ឋ​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត សន្តិវិធី គ្មាន​ការបង្ខិតបង្ខំ និង​ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចសន្យា ។​

​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​វិញ CDC ថា​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន UDG បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ប្លង់​មេ​និង​របាយការណ៍​ស្ដីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ទទួល​បាន​ការឯកភាព​ពី​ក្រសួង​បរិស្ថាន​និង​ដែល​គណៈកម្មការ​អន្ដរក្រសួង​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​រៀងរាល់​៦​ខែម្ដង​។​ក្នុង​សំណុំរឿង​សង្ស័យ​អំពី​មូលដ្ឋានទ័ព​យោធា​របស់​ចិន​នៅ​តំបន់​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​ចេញ​មុខ​ច្រានចោល​ទាំងស្រុង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ CDC ថែម​ទាំង​ប្រកាស​ស្វាគមន៍​សហរដ្ឋអាមេរិក​ថែម​ទៀត​។​ប្រសិនបើ​អាមេរិក​ឬ​ប្រទេស​ជា​មិត្ត​នានា​ចង់​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​តំបន់​សង្ស័យ​។​

​តំបន់​សង្ស័យ គឺ​តំបន់​អភិវឌ្ឍ​តារា​សាគរ បើ​តាម​ការ​ឲ្យដឹងពី CDC គឺ​ធ្លាប់បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយចំនួន​ព្រមទាំង​អនុព័ន្ធ​យោធា​អម​ស្ថានទូត​ថែមទៀត​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​។​តាមរយៈ​ការ​ថ្លែងការណ៍​បំភ្លឺ​យ៉ាង​ដូច្នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC សង្ឃឹម​ថា​សហរដ្ឋអាមេរិក​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG​។ ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គឺ​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​ដូចជា​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់​ថា សេចក្ដីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យ៉ាង​ដូច្នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន UDG ដែល​មាន​នៅ​ឯ​សហរដ្ឋអាមេរិក ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​នេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដោយ​បាន​រឹបអូស​ដីធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ដំណើរ​ការអភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត​តារា​សាគរ​របស់​ខ្លួន​ក្នុង​ខេត្ត​កោះកុង​។​ក្រុមហ៊ុន​ចិន Tianjin Union Development Group ដែលជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Union Development Group និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការសម្រេច​ដាក់ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​។ សម្រាប់​ក្រុមហ៊ុន​ចិន Tianjin Union Development Group ការចោទប្រកាន់​ទាំង​អម្បាលម៉ាន​របស់​ក្រសួង​រតនាគារ​អាមេរិក​គឺជា​ការ​មិន​អើពើ​នឹង​ការពិតហើយ​ប្រឌិត​រឿង​តែ​មាត់​៕

Filed in: ព័ត៌មានជាតិ