ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្ដេច​ក្រឡាហោម ស ខេង ផ្ញើ​សារ​រំលែក​មរណទុក្ខ​គ្រួសារ​សព​ដែល​រងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​៨​នាក់ និង​របួស​៣​នាក់ នៅ​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្ញើ​សារ​រំលែក​មរណទុក្ខ គ្រួសារ​សព​ដែល​រងគ្រោះ ដោយសារ​រន្ទះបាញ់​ស្លាប់​៨​នាក់ និង​របួស​៣​នាក់ នៅ​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​។

​ក្នុង​សារ​រំលែក​មរណទុក្ខ របស់​សម្ដេច​ក្រឡាហោម ស ខេង មាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម​៖
«​ខ្ញុំ និង​ភរិយា មាន​សេចក្ដី​រន្ធត់​ក្តុកក្តួល​សង្វេគ​សោកស្ដាយ​ជា​អនេក ប្រកប​ដោយ​ស​មានទុក្ខ​ដ៏ ក្រៀមក្រំ​ជាទី​បំផុត ចំពោះ​មរណភាព នៃ​សមាជិក​ក្រុម​គ្រួសារ​ចំនួន​០៨​រូប កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២០ នៅក្នុង​ឧប្បទ្ទវហេតុ​គ្រោះធម្មជាតិ​រន្ទះបាញ់ ដែល​បាន​កើតឡើង​នៅ​ភូមិ​បឹង​ធ្លុយ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​។​

​ក្នុងនាម​ខ្ញុំ​ផ្ទាល់ និង​ភរិយា ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ និង​ទុក្ខព្រួយ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក លោកស្រី ជា​សមាជិក​ក្រុម​គ្រួសារ​ទាំង​០៨​រូប សូម​បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ទន្ទឹមនេះ ខ្ញុំ​ក៏​សូម​ជូនពរ​អ្នករងរបួស​ចំនួន ០៣​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ សូម​ឆាប់​បាន​ជាសះស្បើយ ដើម្បី​បាន​ប្រកប​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ​ជា​ប្រក្រតី​ឡើងវិញ​»​។​
​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​ប្រមាណ​៦​ល្ងាច មាន​ករណី​រន្ទះបាញ់​២​ករណី រួមមាន​៖
* ករណី​ទី​១៖ កើតឡើង​ចំ​ពេល​ខណៈដែល​ប្រជាពលរដ្ឋ កំពុង​ជួបជុំគ្នា​នា​រដូវ​ភ្ជុំបិណ្ឌ និង​បាន​ហូប​បាយ​ជុំ​គ្នា ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ចំនួន​៧​នាក់ និង​រងរបួស ៣​នាក់ នៅ​ភូមិ​ធ្នួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​។​
* ករណី​ទី​២៖ បុរស​ម្នាក់​ដើរ​ទៅ​វាលស្រែ ក៏​បាន​រន្ទះបាញ់​ស្លាប់​ផងដែរ ហើយ​បច្ចុប្បន្ន​សព​កំពុង​តំកល់ ធ្វើបុណ្យ​តាម​ព្រៃណីសា​សនា នៅ​វត្ត​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង​៕

Filed in: ព័ត៌មានជាតិ