ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា បន្ដ​រក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុងឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ទោះជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុ ជា​នៅ​បន្ដ​ថែរក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​ដើម្បី​ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។ យោងតាម​សារលិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរ​ក្នុងឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ បានឲ្យដឹងថា ដោយសារ​មាន​សន្ដិភាព​នេះ​ហើយ​ដែល​កម្ពុជា មានឱកាស​ប្រឹងប្រែង​ងើបឈរ​ដោយ​ខ្លួនឯង​ប្រកបដោយ​មោទនភាព​បំផុត​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ ធានាបាន​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​លើ​ស្ទួយ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើក​ក​ម្ព ស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​នៅ​ក្នុង​សារលិខិត​ដដែល​នោះ បាន​បន្ដថា ប៉ុន្ដែ​ជា​ការ​គួរឱ្យ​សោកស្ដាយ​រលក​ព្យុះ​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ បាននិងកំពុង​បោកបក់​មក​លើ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​។ ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​នេះ បាន​បង្ក​ការគំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​នៃ​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​។ តាម​ការប៉ាន់ប្រមាណរ​បស់​អ្នកសេដ្ឋកិច្ច ក៏ដូចជា​ស្ថាប័ន​អន្ដរជាតិ​ធំៗ​បង្ហាញ​ថា​ភាពប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​-១,៩% នៅ​ឆ្នាំ​២០២០​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ដថា បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សភាពការណ៍​ពិភពលោក នៅតែ​បន្ដ​ប្រែប្រួល​វិវឌ្ឍ​កាន់តែ​តឹងតែង​ស្មុគស្មាញ​ប្រកបដោយ​គ្រោះថ្នាក់ បង្កឡើង​ដោយ​ការប្រកួត​ប្រ ជែង​រវាង​ប្រទេស​មហាអំណាច​ដើម្បី​ការពារ​ផលប្រយោជន៍ រក្សា​ឥទ្ធិពល​ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ជាងនេះទៅទៀត លោក បាន​លើកឡើង​ថា កម្ពុជា​យល់​ច្បាស់​ថា ការគោរព​សិទ្ធមនុស្ស ការលើកកម្ពស់​សេរីភាព​ជា​មូលដ្ឋាន ការ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការលើកកម្ពស់​នីតិរដ្ឋ និង​នាំមក​នូវ​សុខសន្ដិភាព ស្ថិរភាព ភាពសុខដុមរមនា និង​យុត្តិធម៌​សង្គម​ជា​និរន្ដ នឹង​ជា​ការរួមចំណែក​ដ៏​មាន​សារៈសំខាន់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិយា​ប័ន្ន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ