ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​អភិបាលខេត្ត គួច ចំរើន និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ចុះ​អនុវត្ត​ផ្ទាល់​រាល់​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ភូមិ​.​ឃុំ និង​ខេត្ត ដើម្បី​ចុះ​ជួយ​និង​ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​បង្ក​ពី​ព្យុះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះសីហនុ ៖ ជា​ការដឹកនាំ​របស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ចុះ​អនុវត្ត​ផ្ទាល់​រាល់​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ភូមិ​.​ឃុំ និង​ខេត្ត បាន​បន្ដ​បញ្ចូន​កម្លាំង​នគរបាល​កង​អន្ដរាគមន៍​ពិសេស ពី​ស្នងការដ្ឋាន ទៅ​កាន់​ស្រុក​ព្រៃនប់ ដើម្បី​ចុះ​ជួយ​និង​ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​បង្ក​ពី​ព្យុះ​នាពេល​ថ្មីៗ​នេះ ។​

​សូម​កោតសរសើរ​ខ្ពស់ ចំពោះ​ស្មារតី​រួម​ទទួលខុសត្រូវ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ត្រៀមកម្លាំង​ប្រចាំការ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ដើម្បី​ចូលរួម​កិច្ច​ការពា​រសុខ​សុវត្ថិភាព អាយុជីវិត​ប្រជាពលរដ្ឋ នៅតាម​តំបន់ឆ្នេរ ។​

​សេចក្ដីជូនដំណឹង​ពី​ការបង្កើន​ការប្រុងប្រយ័ត្ន ក្នុង​ពេល​ធ្វើដំណើរ ថ្ងៃ​សុក្រ​១​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​ព្រៃនប់​សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា ដោយសារ​ជំនន់​ទឹកភ្លៀង​ធំ ផ្លូវជាតិ​លេខ​៣​កំពុង​ទទួល​រង​នូវ​ការលិចលង់​ជាខ្លាំង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ខេត្ត​ព្រះសីហនុ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ដែល​ឆ្លងកាត់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​កុំអោយ​មាន​គ្រោះថ្នាក់​យថាហេតុ​ណាមួយ​ដល់​បងប្អូន​ឬ​ភ្ញៀវ​ទេសចរណ៍​សុំ​ធ្វើ ផ្អាក​ការលេង​ទឹកសមុទ្រ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព ការពារ​អាយុជីវិតរ​បស់​បងប្អូន ពី​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ ដែល​បង្ក​ឡើង​ពី​ឥទ្ធិពល​ព្យុះ​ទី​១១​នេះ ។​

​ក្នុង​កំឡុង​ពេល​នេះ​សូម​អាជ្ញាធរ​មាន​ស​មត្ថិ​ច្ច​ពាក់ព័​ន្ធ​គ្រប់​ផ្នែក ត្រៀមកម្លាំង​ជាប់​ជានិច្ច ដើម្បី​ជូន​ដំណឹង​ដល់​បងប្អូន ដើម្បី​ទប់ស្កាត់​ការលេង​ទឹកសមុទ្រ ដែល​ងាយ​មាន​គ្រោះថ្នាក់ និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត ដោយសារ​គ្រោះធម្មជាតិ​មួយ​នេះ ។​

​ក្នុង​ដំណាក់កាល​មួយ​នេះ គឺ​សូម​រក្សា និង​ការពារ​ខ្លួន​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​រាយការណ៍​ភ្លាមៗ​មកកាន់​អាជ្ញាធរ ដើម្បី​មាន​វិធានការណ៍​ជួយ​បងប្អូន ។​

​លោក សរ កក្កដា អភិបាល​ស្រុក​ព្រៃនប់ និង​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ជួន ណា​រិន្ទ កំពុង​ឈរជើង​នៅ​ទីតាំង​ផ្ទាល់ ដើម្បី​ដឹកនាំ​បញ្ជា​កម្លាំង​ត្រៀម ជួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​អណ្ដូង​ថ្ម ដែល​កំពុង​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។​

​ចំណែកឯ​កងទ័ព​ជើង​ ​ទឹក​ក៏​ចេញ​បញ្ចេញ​កម្លាំង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការត្រៀម​ជួយ​
​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ ​ករណី​កើតមាន​ឡើង​នៃ​ជំនន់​ទឹកភ្លៀង​ជាថ្មីទៀត​ក្នុង​ស្រុក​ព្រៃនប់ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កង​ទព័​ជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​បាន​ចាត់តាំង កម្លាំង​ចំនួន​៣២​នាក់ ដឹកនាំ​ដោយ លោក​ឧត្តមនាវី​ត្រី អុិន សុ​ខេមរា​នាយសេនាធិការ​រង​មូលដ្ឋាន​សមុទ្រ និង រថយន្ត ចំនួន​៧​គ្រឿង អូរ​ប័រ ០៣​គ្រឿង ទៅ​ប្រចាំការ ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​៕

 

Filed in: ព័ត៌មានជាតិ