ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ចាត់​ក្រុមការងារ​យក​ថវិកា​ចំនួន​៥​លាន​រៀល ចូលរួម​បុណ្យសព​របស់ ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ចាត់​ក្រុមការងារ​យក​ថវិកា​ចំនួន​៥​លាន​រៀល ចូលរួម​បុណ្យសព​របស់ ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់ នៅ​រង្វង់​មូល​លោកតា​ក្រហម​ក ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​មិញ​នេះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ មានឈ្មោះ រឿង សៀងលី ភេទ​ស្រី អាយុ​០៧​ឆ្នាំ ដោយ​នាង​បាន​ជិះ​ម៉ូតូ​៣​នាក់​ជាមួយ​ជីតា ហើយ​ម៉ូតូ​បាន​ជ្រុល​ទៅបុក​រនាំង​ដែក នៅ​រង្វង់​មូល​លោកតា​ក្រហម​ក បណ្តាល​ឱ្យ​ក្មេងស្រី​ត្រូវ​ដែក​ជង់​ពោះ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​ស្ត្រី​ចំណាស់​ម្នាក់​ទៀត ដែល​រួម​ដំណើរ ឈ្មោះ ងួន ប៉ុម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង​ធំ មុខរបរ​នៅផ្ទះ របួសធ្ងន់ បាក់​ជើងឆ្វេង​។​

​ថ្ងៃទី​16/09/2020 វេលា​ម៉ោង 16,40​នាទី ខ្ញុំបាទ រួមជាមួយ លោក​គៀង សេង​គី មេឃុំ ត្បូង​ក្រពើ បាន​នាំយក​ថវិការ ចំនួន 5,000 ,000 ៛ (​ប្រាំ​លាន​រៀល​)​ជា​ថវិការ របស់ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិការ​ទូរទស្សន៍​បា​យ័ន្ត ទៅ​ជូន​ដល់​គ្រួសារ​សព ឈ្មោ រឿង ចាន់នី ភេទ​ស្រី អាយុ​07​ឆ្នាំ រស់នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​16/09/2020​ម៉ោង 8,45​នាទី​នៅ​ចំណុច​រង្វង់​មូល​លោកតា​ក្រហម​ក ស្ពាន​ពោធិ​អង្ក្រង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ៕

Filed in: ព័ត៌មានជាតិ