ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទៅ​បុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ស្ពឺ ៖ ក្នុង​ថ្ងៃ​ឆ្លង​បិណ្ឌ​ឬ​ហៅ​ថា​ភ្ជុំបិណ្ឌ​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន សែន ព្រម​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ និង​មន្ត្រី​អ្នក​មុខ អ្នក​ការ បាន​អញ្ជើញ ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ នៅ​វត្ត​ហរិរក្ស​ជិនី​(​វត្ត​វាំង​ចាស់​) ស្ថិតនៅ​ឃុំ​វាំង​ចាស់ ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ជា​រៀងរាល់ឆ្នាំ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ហៅថា ថ្ងៃ​ឆ្លង​បិណ្ឌ នៅ​ទី​អារាម​នានា​មិន​ដែល​ខាន​ឡើយ ជាពិសេស​ទី​អារាម​វត្ត​ហរិរក្ស​ជិនី​(​វត្ត​វាំង​ចាស់​)​នេះ ដោយ​បាន​នាំយក នូវ គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស មហាកុសល​ផល​បុណ្យ ជូន​ចំពោះ បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិ​កា ទាំង​៧​សន្តាន ដែល​បាន​ធ្វើ​មរណកាល ទៅហើយ ជាពិសេស​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ា​មហា​ភក្តី សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង​, លោកយាយ​មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​ឪពុក ម្តាយបង្កើត​របស់ សម្តេច​តេជោ ហ៊ុន​សែន​, ឧទ្ទិស​ចំពោះ​វិញ្ញាណ​ន​ក្ខ័​ន្ធ​លោក​មហា​ឧបាសក លីន គ្រី មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ជា​ឪពុក​ម្តាយបង្កើត របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ។​

​ក្នុងឱកាស​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ឆ្នាំនេះ សម្ដេច​តេជោ ហ៊ុន​សែន​, សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្វាយ​គ្រឿស​ក្ការៈ ប្រគេន​បច្ច័យ ទេយ្យទាន ចំពោះ​ព្រះសង្ឃ ប្រគេន​សម្រាប់​វត្ត គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ ។

​បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ នូវ​បច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុមគ្រួសារ រួម​ជាមួយនឹង​មន្ត្រី​អ្នក​មុខ អ្នកការបា​ន អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី ចំពោះ​ព្រះ​ពុទ្ធបដិមា ឧទ្ទិស​កុក​ល ផល​បុណ្យ​ចំពោះ​ព្រះ​រត​ត្រៃ​យ៍ ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទ​អង្គ ឌួង លើ​ទួល​ព្រះវិហារ​ចាស់ និង​បន្ត​អញ្ជើញ ថ្វាយ​ទៀនធូប ផ្កា​ភ្ញើ នៅ​លើ​ព្រះវិហារ​ថ្មី និង​បាន​អញ្ជើញ​បន្តទៅ​គោរព​បដិបត្តិ នៅ​រូបសំណាក វីរបុរស​អ្នកស្នេហាជាតិ ដែល​មាន​គុណបំណាច់​ក្នុងការ​ការពារជាតិ​មាតុភូមិ​នៅទីនេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ