ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត និង​លោក គង់ វិបុល ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​តេជោ ចែក​ជូន​កងទ័ព​ទីបញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារ​កិច្ច នៃ​ក្រសួង​ការពារជាតិ និង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​អញ្ជើញ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​យុទ្ធជន​ជា​នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារ​កងទ័ព និង​និវត្តជន នៃ​ទីបញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក ដែល​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ភូមិ​ឥន្ទ​ជិត ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​ក្នុងឱកាស​នោះ លោក គង់ វិបុល និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដើម្បី​ចែក​ជូន​ដល់​បងប្អូន​យុទ្ធជន ដែល​ជា​នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារ​កងទ័ព និង​និវត្តជន​។​

​ជាមួយគ្នានេះ ពិធី​សំណេះសំណាល​នេះ គឺជា​ការសួរសុខទុក្ខ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឆ្លៀត​ឱកាស​អបអរសាទរ និង​ជូនពរ​ដល់​បងប្អូន​យុទ្ធជន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ថ្ងៃ​ពុធ ១៤​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​កញ្ញា​ខាង​មុខ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​តម្លៃ​នេះដែរ លោក គង់ វិបុល ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ផ្តល់​ការទុកចិត្ត និង​បាន​អនុញ្ញាត​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ចង​សម្ព័ន្ធមេត្រី​ភាពជា​មួយ​នឹង​កងទ័ព កងពល​រថក្រោះ ដែល​ឈរជើង​បំពេញ​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការងារ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏ដូចជា​ចូល​រួមចំណែក​រក្សា​នូវ​ស្ថិរភាព និង​សុខសន្ដិភាព​ជូន​ប្រជាជន​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​បាន​គូសបញ្ជាក់ថា ខណៈ​ដែល​បងប្អូន​ជា​យុទ្ធជន​យើង​កំពុង​បម្រើការ​នៅ​សមរភូមិ​មុខ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​និង​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អង្គភាព នៅ​សមរភូមិ​ខាងក្រោយ​ក្នុង​ការខិតខំ​ប្រមូល​ចំណូល​ជូន​ជាតិ តាមរយៈ​ការធ្វើកំណែទម្រង់ និង​ទំនើបកម្ម​ឥតឈប់ឈរ ដើម្បី​បម្រើ​ដល់​តម្រូវការ​របស់​ប្រទេសជាតិ ក្នុងនោះ​រួមមាន​ថវិកា ដែល​បើក​ជូន​ដល់​បងប្អូន​ជា​កងទ័ព​ផងដែរ តាមរយៈ​ក្រសួង​ការពារជាតិ​។ លទ្ធភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ ដែល​អាច​ធ្វើទៅបាន​ក៏​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្ដិភាព ស្ថិរភាព និង​មាន​ការរីកចម្រើន​ឥតឈប់ឈរ​។​

​លោក គង់ វិបុល បាន​រំលឹក​ដល់​បងប្អូន​យុទ្ធជន សូម​រក្សា​ឱ្យបាន​នូវ​គោល​ជំហរ​និង​ស្មារតី​ស្នេហា​ជាតិ​មោះមុត និង​ការពារ​ឱ្យបាន​ជា​ដាច់ខាត​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន និង​កំពុង​អភិវឌ្ឍន៍​ប្រទេសជាតិ​យ៉ាងសកម្ម​ព្រមទាំង​មាន​ការគិតគូរ ជាពិសេស​ដល់​បងប្អូន​ជា​យុទ្ធជន តាមរយៈ​ការដំឡើង​នូវ​ប្រាក់​បៀវត្ស​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង ដូច​ការ​ដែល​បាន​សន្យា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ខណៈ​ដែល​បៀវត្ស​ដែល​កើនឡើង​នេះ មិន​ស្ថិត​ក្នុង​ពិ​តាន​ជាប់​ពន្ធលើប្រាក់បៀវត្ស​ផងដែរ ក្នុង​គោលដៅ​ចូល​រួមចំណែក​លើកកម្ពស់​កម្រិត​ជីវភាព​របស់​បងប្អូន​ជា​យុទ្ធជន​ឱ្យ​កាន់តែ​មាន​ជីវភាព​ធូរធារ ក៏​ដូច​ជា​ការ​សបញ្ជាក់​អំពី​លទ្ធភាព​ក្នុងការ​ធ្វើ​ឱ្យ​មាន​ភាពប្រាក​ដ​និយម​តាម​ការសន្យា ដែល​មិនមែន​ការសន្យា​ខ្យល់​នោះទេ​។​

​នៅក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​នាពេលខាងមុខ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​ក្រើនរំលឹក​ឱ្យ​យុទ្ធជន​យើង​បន្ត​ពង្រឹង​ការការពារ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​កុំឱ្យ​មាន​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដោយ​បាន​ផ្តល់​ជូន​អំណោយ​ជា​សម្ភារ គ្រឿងឧបភោគ​បរិភោគ និង​ភេសជ្ជៈ ព្រម​ទាំង​ថវិកា​មួយចំនួន ដើម្បី​ជួយ​ឧបត្ថម្ភ​និង​ចែក​ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារ​កងទ័ព និង​និវត្តជន នៃ​ទីបញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក​ដែល​កំពុង​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារជាតិ​៕

Filed in: ព័ត៌មានជាតិ