ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ធានា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ នា​ឱកាស​ថ្ងៃ​ភ្ជុំ​បិណ្ឌ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ធានា​ភាពកក់ក្តៅ ផ្នែក​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​ថ្ងៃ​ភ្ជុំ​បិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង តាម​គោលដៅ​សំខាន់ៗ ដូច​ជា​តាម​ទី​វត្ត កន្លែង​សប្បាយភាព កម្លាំង​សម្រួល​ចរាច​រណ៍​នៅតាម​ដងផ្លូវ និង​ការពង្រាយ​កម្លាំង​ចុះ​ល្បាត​តាម​ភូមិ​សង្កាត់ ដើម្បី​ការពារ​សន្តិសុខ​បញ្ហា​ចោរកម្ម​នៅតាម​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ ចេញ​ទៅ​លេង​ស្រុកកំណើត​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការ​ត្រៀមកម្លាំង​ការពារ​នៅ​តាម​មូលដ្ឋាន​នេះ ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ បាន​ធ្វើ​បុណ្យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ មិន​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ណាមួយ​កើតឡើង​។ លោក​អភិបាល​រាជធានី បានបញ្ជាក់​ថា រៀង​រាល់​រដូវ​បុណ្យ​ប្រពៃណី​ជាតិខ្មែរ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចាក់សោរ​ចោលផ្ទះ ដើម្បី​ទៅ​លេង​ស្រុកកំណើត ដូច្នេះ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ប្រយ័ត្នប្រយែង​មែនទែន ក្នុងការ​ប្រចាំ​ការចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បញ្ហា​ចោរ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា​៖ «​ប្រជាជន​ចេញពី​ផ្ទះ​ទៅ​ស្រុក អ៉ីចឹង​គាត់​អត់​យក​ផ្ទះ​ទៅ​តាម​ទេ សម្ភារ​នៅផ្ទះ អាច​មាន​ចោរកម្ម​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​កិច្ចការ​ការពារ​ឲ្យខាងតែបាន ដើម្បី​ទប់ស្កាត់​អំពើចោរកម្ម​នេះ​ជូន ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាព​រដ្ឋ​»​។​

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​សម្តែង​ការកោតសរសើរ​ដល់​ក​ង​កម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ធ្វើ​ឲ្យ​បទល្មើស​នៅ​តាម​បណ្តា​ខណ្ឌ​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការថយចុះ​គួរឲ្យកក់សម្គាល់ និង​មាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា ចំណុច​នេះ​បាន​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ត្រឹមត្រូវ របស់​កងកម្លាំង​មាន​សមត្ថកិច្ច ហើយ​ចំណុច​ខ្លាំង​នេះ បាន​ជួយ​ទាក់ទាញ​ដល់​ក្រុម​វិនិយោគិន​បរទេស​មក​បោះ​ទុននិវិយោគ​នៅ កម្ពុជា​បាន​កាន់តែ​ច្រើន​។​

​យោងតាម​របាយការណ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹង​ថា​នៅ​តាម​ទី​វត្ត​អារាម​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​គណៈកម្មការ​វត្ត និង​ប្រជា​ការពារ ដើម្បី​រួមគ្នា​ជួយ​សម្រួល​ចរាចរណ៍ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​វត្ត និង​ការពារ ម៉ូតូ រថយន្ត និង​ទ្រព្យសម្បតិ្ត​របស់​ពុទ្ធបរិស័ទ មក​ធ្វើបុណ្យ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​។​

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​បាន​រឹតបន្តឹង​ការគោរព​ច្បាប់​ចរាច​រណ៍​នៅតាម​ដងផ្លូវ​ដែល​មាន​លក្ខណៈ​តឹងរឹង ដោយ​ទប់ស្កាត់​ឲ្យបាន​មិនឲ្យ​មាន​ការដឹក​លើស​ចំណុះ និង​ដឹក​សំពីងសំពោង​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ